រន្ធត់លស់ព្រលឹង រឿងខ្មោចលងតាម Skype
- 2015-01-16 19:19:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់លស់ព្រលឹង រឿងខ្មោចលងតាម Skype
ចន្លោះមិនឃើញ
ខ្សែភាពយន្តរន្ធត់ពីឧក្រិដ្ឋកម្មអនឡាញ "Unfriended” បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនារាប់លាននាក់ បន្ទាប់ពីចេញវីដេអូ trailer យ៉ាងរន្ធត់កាលពីដើមសប្ដាហ៍កន្លងទៅ។
វីដេអូ trailer ជិត២នាទីបានបង្ហាញពីហេតុការណ៍គួរឲ្យខ្លាចដែលកើតឡើងពេលមិត្តរួមថ្នាក់មួយក្រុមកំពុងសន្ទនាគ្នា ដោយប្រើកម្មវិធី Skype។ កាលពីមួយឆ្នាំមុន យុវវ័យមួយក្រុមនេះបានធ្វើបាបមិត្តភ័ក្ដិម្នាក់ឈ្មោះ Laura ដោយបង្ហោះវីដេអូគួរឲ្យអាម៉ាស់នៅពេលដែលនាងស្រវឹង លើអ៊ីនធឺណិត។ ដោយសារតែខ្មាសគេពេក ក្មេងស្រីម្នាក់នោះក៏បានសម្លាប់ខ្លួន។
លុះដល់ថ្ងៃគម្រប់ខួបមួយឆ្នាំរបស់ Laura មិត្តរួមថ្នាក់ទាំង ៦នាក់នោះ បានមកពិភាក្សាគ្នាតាម Skype ប៉ុន្តែក្រោយមកក៏មានជនអនាមិកម្នាក់ចូលមកគំរាមពួកគេ ឲ្យសារភាពពីហេតុការណ៍ដែលកើតឡើងកាលពីឆ្នាំមុន។ រំពេចនោះរឿងរន្ធត់ៗក៏បានកើតឡើងលើក្រុមអ្នកលេង Skype នោះជាបន្តបន្ទាប់។
ភាពយន្ត "Unfriended” ដែលសម្ដែងដោយ Shelley Henning និង Renee Olstead នឹងចេញបញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះ។
ទស្សនាវីដេអូ trailer ខាងក្រោមនេះ៖
http://youtu.be/Lgj4GjqCFlY
ចុចអាន៖“My Love, My Bride” ភាពយន្តទើបមកដល់ថ្មី កំប្លែងហើយ រ៉ូមែនទិកទៀត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mtv