ហេតុផល ៤ យ៉ាង គួរ​និង​មិន​គួរ jailbreak iPhone/iPad

  • 2015-01-18 16:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទិញ ឬ​ប្រើប្រាស់ iPhone/iPad មួយ​ភាគ​មិន​សូវ​ខ្វល់​និង​យល់​ពី​ jailbreak គឺ​ទិញ​ភ្លាម​ឲ្យ​គេ​ jailbreak ដាក់​កម្មវិធី​ឲ្យ​ភ្លាម។ មួយ​ភាគ​ក៏​យល់​ច្បាស់ រហូត​ដល់​អនុវត្ត (jailbreak) ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ពឹង​ជាង​ទូរសព្ទ។ ប៉ុន្តែ ពួកគេ​ប្រហែល​ជា​ពុំ​ដឹង​ថា iPhone/iPad របស់​ពួកគេ អាច​កំពុង​ប្រឈម​បញ្ហា​នោះ​ឡើយ។

 

ទំព័រ​នេះ Sabay សូម​បង្ហាញ​ចំណេះ​ដឹង​​ខ្លីៗ​ខ្លះ​ទាក់ទង​នឹង jailbreak សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់ iOS device៖

 

 

 

* អ្វី​ជា jailbreak?

Jailbreak ជា​ដំណើរការ​នៃ​ការ​កែប្រែ software លើ iPhone/iPad ដោយ​ប្រើ software ជំនួយ​របស់​ក្រុម​hacker ដើម្បី​លុប​ចោល​រាល់​ការ​បិទ​មុខងារ (limitation/restriction) ដែល​ដាក់​ដោយ Apple។ Apple កំណត់​ថា មាន​តែ software ក្នុង App Store តែ​មួយ​ប៉ុណ្ណោះ អាច​ដំឡើង​លើ iPhone/iPad បាន។

 

* ហេតុផល ៤ យ៉ាង​ គួរ jailbreak

  • អាច​ដំឡើង​កម្មវិធី​ (app) ដែល​ដោនឡូត​ពី​វិបសាយ​ផ្សេងៗ​ មិន​ចាំ​បាច់​តែ​កម្មវិធី​ពី​ក្នុង App Store មួយ​មុខ​នោះ​ឡើយ

  • អាច​បន្ថែម​មុខងារ​ពិសេសៗ​ជា​ច្រើន​ ងាយ​ស្រួល​ជាង​កម្មវិធី​កំណត់​ជា​ស្រេច (default) ក្នុង iOS

  • អាច​កំណត់ កែប្រែ​រូបរាង user interface និង icon របស់​កម្មវិធី​ផ្សេងៗ​បាន

  • ដំឡើង​ពុម្ពអក្សរ និង​ក្ដារ​ចុច​ខ្មែរ (សម្រាប់​ iOS 7 ចុះ​ក្រោម)។

 

 

 

 

 

 

* ហេតុផល ៤ យ៉ាង​ មិន​គួរ jailbreak

  • អ្នក​រំលោភ​លើ software license agreement។ មាន​ន័យ​ថា សេវាកម្ម​ធានា​លើ software សម្រាប់ iOS device របស់​អ្នក គ្មាន​សុពលភាព។ បើ​សិន​ពេល​កំពុង jailbreak សម្រាប់​តែ iPhone/iPad មាន​បញ្ហា​មិន​អាច​ប្រើ​បាន Apple មិន​ទទួល​ខុស​ត្រូវ​ឡើយ។

  • iPhone/iPad គ្មាន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព ឬ​ទិន្នន័យ​ឯកជន​ភាព ព្រោះ​អ្នក​បាន​ដំឡើង​កូដ​របស់ hacker។ ម្យ៉ាង​ទៀត កម្មវិធី​ក្រៅ App Store អាច​មាន​មេរោគ កុង​គ្នា (ជា​ពិសេស tweak លើ Cydia) និង​ឧស្សាហ៍​គាំង ជា​ហេតុ​ធ្វើ​ឲ្យ iPhone/iPad អ្នក​ដំណើរ​ការ​មិន​ស្រួល។

  • iPhone/iPad អាច​មាន​បញ្ហា​សំឡេង ឧស្សាហ៍​គាំង ប្រើៗ restart ខ្លួន​ឯង កម្មវិធី​លែង​ដំណើរ​ការ​ស្រួល ប្រើ​ឆាប់​ក្ដៅ​ថ្ម ហើយ​ថ្ម​ទៀត​សោត​ឆាប់​អស់។

  • ពុម្ព​អក្សរ​ខ្មែរ​មាន​ស្រាប់​ចាប់​ពី iOS 8 ឡើង​ទៅ ខណៈ​ដែល​ក្ដារ​ចុច​ខ្មែរ​ក៏​អាច​ដំឡើង​បាន​តាម App Store។

 

 

 

* ប្រតិកម្ម​របស់ Apple ចំពោះ jailbreak

Apple ប្រកាន់​ជំហរ​ដាច់​ខាត​ប្រឆាំង​នឹង jailbreak ដោយ​តែងតែ​បញ្ចេញ​កំណែ​ប្រែ iOS ថ្មីៗ​ដើម្បី​បិទ jailbreak software។ ខាង​ក្រោម​នេះ ជា​បញ្ហា​ប្រឈម​ដែល Apple លើក​ឡើង​ទាក់ទិន​នឹង jailbreak៖

  • iPhone/iPad ដើរ​មិន​ស្រួល គាំង រលត់​

  • ថ្ម​ក្ដៅ​ឆាប់​អស់៖ កម្មវិធី​ដែល​ដំឡើង​ក្រៅ App Store អាច​ដើរ​មិន​ត្រឹមត្រូវ​ដែល​បណ្ដាល​ឲ្យ​ទាញ​ថាមពល​ថ្ម​ឲ្យ​ឆាប់​អស់

  • សំឡេង​ខល​មិន​ច្បាស់

  • រអាក់រអួល​សេវាកម្ម៖ Visual Voicemail, Weather, និង​ Stock។ ឯ iCloud, Exchange និង Apple Push notification ក៏​ជួប​បញ្ហា​ដែរ

  • ចង់​ update តែ​មិន​អាច៖ ដោយ​ហេតុ​ថា Apple តែង​ចេញ​កំណែប្រែ​ iOS ថ្មី​ដើម្បី​បិទ​កូដ jailbreak software អ៊ីចឹង​អ្នក​ដែល jailbreak រួច មិន​ update នោះ​ឡើយ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ពួកគេ​បន្ត​ប្រើ iOS ចាស់ មិន​ទាន់​កំណែប្រែ​ចុង​ក្រោយ​ដែល​ប្រសើរ​ជាង​។

 

* តើ​មាន​សុវត្ថិភាព​អត់​ពេល jailbreak iPhone/iPad?

Sabay មិន​ណែនាំ​ឲ្យ​ធ្វើ​ការ jailbreak នោះ​ឡើយ ព្រោះ​អ្នក​​នឹង​ប្រើ​កូដ​របស់ hacker មិន​ Apple។ អ៊ីចឹង អាច​ប្រឈម​នឹង​មាន​បញ្ហា​ពេល​កំពុង ឬ​ក្រោយ jailbreak ក៏​ថា​បាន។ ជាក់ស្ដែង software សម្រាប់ jailbreak ក៏​មាន​លោត​ផ្ទាំង​សារ​ថា រាល់​បញ្ហា​កើត​មាន​កំពុង jailbreak ពួកគេ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

 

បើ​អ្នក jailbreak គ្រាន់​តែ​ចង់​លេង​កម្មវិធី ប្ដូរ​ user interface និង app icon ឬ​បន្ថែម​មុខងារ​ផ្សេងៗ​ដែល Apple គ្មាន អ្នក​អាច​ប្រឈម​នឹង​ការ​ខូចខាត​ iPhone/iPad ជា​យថាហេតុ ហើយ Apple ក៏​មិន​ទទួល​ខុស​ត្រូវ​លើ​សេវាកម្ម​ធានា​ដែរ៕

 

ដោយ៖ សុផាត ប្រភព៖ macworld