ប្រទេស​មួយ​នៅ​អាហ្វ្រិក មាន​អ្នក​ឆ្លង​អេបូឡា ៥នាក់ក្នុង​មួយ​ម៉ោង

  • 2014-10-02 22:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ Save The Children បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​មេរោគ​មរណៈ​អេបូឡា ដែល​មាន​អ្នក​ឆ្លង​ជា​មធ្យម​ ៥នាក់​ក្នុង​មួយ​ម៉ោង ដោយ​គិត​តែ​ក្នុង​ប្រទេស​សេរ៉ាឡេអូន​មួយ​ប៉ុណ្ណោះ។

 

​​​

អង្គការ​មនុស្ស​ធម៌​ឈាន​មុខ​មួយ​នេះ​បាន​បង្ហាញ​ថា ត្រឹម​មួយ​សប្ដាហ៍​មុន ​អេបូឡា​បាន​ឆ្លង​ដល់​មនុស្ស ៧៦៥នាក់​បន្ថែម​ទៀត ដែល​ជា​ចំនួន​ច្រើន​បំផុត​ ខណៈ​គ្រែ​សម្រាប់​អ្នក​ជំងឺ​នៅ​សល់​ត្រឹម​តែ ៣២៧ ប៉ុណ្ណោះ​ក្នុង​ប្រទេស​សេរ៉ាឡេអូន។

 

អ្នក​ជំនាញ និង​អ្នក​នយោបាយ​មាន​គម្រោង​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស​ ដើម្បី​ពិភាក្សា​ជា​សាកល​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​រីក​រាលដាល​នៃ​មេរោគ​កំណាច​អេបូឡា។ ​

 

 

មក​ដល់​ពេល​នេះ មនុស្ស ៣៣៣៨ នាក់​ហើយ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អេបូឡា។ ចំណែក​ជនរងគ្រោះ ៧១៧៨នាក់​ទៀត កំពុង​មាន​ផ្ទុក​មេរោគ​មរណៈ​មួយ​នេះ ដោយ​មាន​ប្រទេស​បី​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ សេរ៉ាឡេអូន លីបេរីយ៉ា និង​ប្រទេស​ហ្គីណេ៕

 

ចុចអាន៖ អេបូឡា ទៅ​​ដល់​អាមេរិក​ហើយ

 

រឿងរ៉ាវជាច្រើនទៀតទាក់ទងនឹងមេរោគអេបូឡា៖ ចុចទីនេះ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ bbc

អត្ថបទថ្មី