គន្លឹះ​​ងាយ​ៗ​​បាន​គណនី​ Facebook មក​វិញ​ ករណី​ភ្លេច​លេខ​សម្ងាត់

  • 2015-01-19 17:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ Facebook មួយ​ចំនួន​តែង​តែ​រក្សា​ទុក​ (remember) ​ Email និង​ Password ​លើ​​ទូរសព្ទ​ ឬ​ លើ​កុំព្យូទ័រ ពេល log in ដើម្បី​ងាយ​ស្រួល​មិន​ចាំ​បាច់​វាយ​បញ្ចូល​ Email ឬ​ Password ​​ដដែលៗ​លើក​ក្រោយៗ​ទៀត។ ឯ​មួយ​ចំនួន​ក៏​មិន​ធ្វើ​ដូច្នេះ ព្រោះ​ខ្លាច​មាន​គេ​ប្រើ​ទូរសព្ទ ឬ​កុំព្យូទ័រ​ឃើញ​ព័ត៌មាន​ឯកជន​ភាព​លើ​គណនី​ខ្លួន។ គេ​ជ្រើសរើស យក log in និង log out ជា​ប្រចាំ​រាល់​ពេល​ប្រើ។ ចុះ​បើ​ចៃដន្យ​អី​ភ្លេច Password គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បាន​គណនី Facebook មក​វិញ?

 

ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ៖

១. ចូល​ទៅ​កាន់ ​Log​ In លើ ​Facebook ហើយ​ចុច​លើ​ Forgot your password?

 

 

២. វាយ​បញ្ចូល​ Email , Phone ,Username ឬ Full Name នៅ​ក្នុង​ប្រអប់​ Find Your Account ហើយ​ចុច​លើ​ប៊ូតុង​ Search។

 

 

៣. កំណត់​យក​ Email ឬ ​ទូរសព្ទ​ ដើម្បី​ឱ្យ Facebook ​ផ្ញើ​​លេខ​កូដ​ទៅ​​​​ ហើយ​​ចុច​លើ​ប៊ូតុង​ Continue ។

 

៤​. វាយ​បញ្ចូល​លេខ​កូដ​ទាំង​ ៦ ​ខ្ទង់​​ដែល​ Facebook បាន​ផ្ញើ​ទៅ​ក្នុង​ Email ឬ នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​អ្នក​។ រួច​​ចុច​លើ​ប៊ូតុង​Continue។

 

 

៥. ​​​វាយ​បញ្ចូល Password ថ្មី​សម្រាប់​ Facebook ​​ ហើយ​ប៊ូតុង​​Continue។

 

 

៦. បន្ទាប់​ពី​បាន​ធ្វើ​ការ​វាយ​បញ្ចូល​នូវ​ពាក្យ​សម្ងាត់​ថ្មី​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​គណនី​ Facebook របស់​អ្នក​មក​វិញ៕

 

ដោយ​៖ សំនៀង​

អត្ថបទពេញនិយម