ពេលណាទើបជាទីបញ្ចប់នៃការពុះផ្លូវរៀបលូនៅភ្នំពេញ?
- 2014-10-02 23:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលណាទើបជាទីបញ្ចប់នៃការពុះផ្លូវរៀបលូនៅភ្នំពេញ?
ចន្លោះមិនឃើញ
ប្រជាជននៅភ្នំពេញមួយចំនួនលើកឡើងថា ការពុះទ្រូងផ្លូវដាក់លូ ដើម្បីបណ្ដោះទឹកកុំឲ្យជន់ខ្លាំងពេលភ្លៀង ហាក់យឺតយ៉ាវ ហើយចោទថាតើគម្រោងដែលលើកសោភ័ណភាព និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋរបស់អាជ្ញាធររាជធានីនឹងបញ្ចប់នៅពេលណា?
ប្រជាជនខ្លះថាការដាក់បារ៉ាស់ធ្វើលូទាំងនេះនៅផ្លូវសំខាន់មួយចំនួន ជាផ្នែកមួយធ្វើឲ្យចរាចរណ៍កាន់តែចង្អៀតអាក្រក់ ពិសេសពេលល្ងាច ពេលភ្លៀងធ្លាក់។
ឆ្លើយតបនឹងបញ្ហានេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជួនរាជធានីភ្នំពេញថាមកទាល់ពេលនេះសកម្មភាពរៀបលូនៅ ភ្នំពេញ មិនអាចកំណត់បានថាបានប៉ុន្មាន ឬត្រូវការពេលប៉ុណ្ណាទៀតឲ្យរួចរាល់ទេ។ លោកបដិសេធន៍ ថាការដោះស្រាយប្រព័ន្ធលូនេះ មិនយឺតយ៉ាវទេ។ ការងារនេះត្រូវការពេលវេលាច្រើន ព្រោះថាប្រព័ន្ធលូពេញក្រុងទាំងអស់ ត្រូវការរៀបចំ។
លោកលើកឡើងថាប្រវែងលូទូទាំង ភ្នំពេញ មានសរុប ១ ៨៨៣ គីឡូម៉ែត្រដែលសុទ្ធតែត្រូវការរៀបប្រព័ន្ធលូ។ ប៉ុន្តែបច្ចុប្បន្ននេះប្រព័ន្ធលូមានតែ ៤៦៩ គីឡូម៉ែត្រប៉ុណ្ណោះ។ "អីចឹងបើផ្លូវណាមានលូសងខាងទៀត ប្រវែងលូវាឡើង ១ ៨៨៣ គុណនឹង២ គិតទៅច្រើនណាស់។ យើងធ្វើទៅតាមសម្រួល ទៅតាមកម្លាំង ហើយសាលារាជធានីដោះស្រាយមកតែរហូត"។
http://youtu.be/vH7Xc65PBC4 អត្ថបទ៖ ប៉ែន សុផាន់ណា