កែវ​ររមៀត​ខ្មែរ ​​​​​​​វេបសាយ​មហាសេដ្ឋី​អាស៊ី​​​​​ថា​ជា​​ស្វាយ​ល្បី​និង​ឆ្ងាញ់​លើ​លោក​​​​និង​លក់​​ថ្លៃ​​មិន​ធម្មតា

  • 2015-01-20 23:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាយ​កែវ​រមៀត កម្ពុជា​​ យ៉ាង​ហោច​ណាស់​​ថ្លៃ​ជាង ​​ស្វាយ​ថៃ ទ្វេ​ដង​​ បើ​និយាយ​ពី​តម្លៃ​លក់​​លើ​វេបសាយ​​ទិញ​​លក់​​ធំ​បំផុត​​នៅ​ចិន​ Alibaba របស់​មហា​សេដ្ឋី​​អាស៊ី Jack Ma។​

 

ស្វាយ​​​​នាំ​​ចេញ​​ពី​​​កម្ពុជា​ប្រភេទ​នេះ​​មាន​តម្លៃ​ពី​ ៥​​ទៅ​៩​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូ​ក្រាម​។ ឯ​ស្វាយ​​​ថៃ Nam Dok Mai ដែល​​លក់​លើ​វេបសាយ​ជាមួយ​គ្នា​នេះ​វិញ ​​​មាន​តម្លៃ​ចន្លោះ​ពី​​ ២,៥​ ទៅ ៥,៥​​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​។​

 

​​ពន្យល់​​ពី​តម្លៃ​ថ្លៃ ​​ Alibaba ​បាន​​ឃោសនា​​​​​ពី​ស្វាយ​​​​​ដែល​ត្រូវ​ចាយ​ពេល​៣,៥​ឆ្នាំ​​​​ដើម្បី​បាន​ផល​បន្ទាប់​ពី​ដាំ​នេះ​ថា ៖ «​​កែវ​រមៀត (Kaovrameat ) ស្វាយ​ដ៏​ឈ្មុយ​ឆ្ងាញ់​និង​ល្បីល្បាញ​​លើ​ពិភពលោក​​មក​ពី​ កម្ពុជា​​»។​

 

 

 

ក្រៅ​ពី​នាំ​ចេញ​ទៅ​ចិន ស្វាយ​​កម្ពុជា​​​មួយ​បែប​នេះ​​នេះ​​ត្រូវ​បាន​ក្រុមហ៊ុន​ ម៉ុង​​ឬទ្ធី​​គ្រុប​ ​នាំ​ចេញ​ទៅ​ប្រទេស​មួយ​ចំនួន​ទៀត​ទូទាំង​ពិភពលោក​ដូច​ជា សិង្ហបុរី ជប៉ុន និង កូរ៉េ ជា​ដើម ហើយ​​កាល​ពី​២០១៣​​ក្រុមហ៊ុន​នេះ​​ហោច​ណាស់​បាន​បោះ​ទុន​ជាង​ ២​លាន​ដុល្លារ​​​​សាងសង់​រោង​ចក្រ​​លើ​ដី​១២​​​ហិច​តា នៅ​ខេត្ត​​​ព្រះ​សីហនុ​​​​ វេច​ខ្ចប់​និង​​​ត្រួត​ពិនិត្យ​គុណភាព​​ផលិត​ផល​ស្វាយ​​​ដាំ​ដោយ​ក្រុមហ៊ុន​​ឧកញ្ញ៉ា​​ពាណិជ្ជកម្ម​កសិកម្ម​​រួប​នេះ ​ទៅ​កាន់​អន្តរជាតិ​ជា​លើក​ដំបូង៕  ​​

 

អត្ថបទ៖ ប៉ែន សុផាន់ណា

អត្ថបទថ្មី