អាជ្ញាកណ្ដាល ១៨​នាក់​ត្រៀម​ដឹកនាំ​​វគ្គ​ជម្រុះ​​តាម​ពូល​ពាន Hun Sen Cup 2015

  • 2015-01-21 00:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រៀម​អាជ្ញាកណ្ដាល​ចំនួន ១៨ នាក់ ដើម្បី​ដឹកនាំ​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល នៃ​ពាន​រង្វាន់​លំដាប់​ថ្នាក់​ទី២ នៅ​កម្ពុជា Hun Sen Cup 2015 ដែល​នឹង​​មក​ដល់​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ នៅ​​ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី។

 
 

សម្ភារៈ​របស់​អាជ្ញាកណ្ដាល

  យោង​តាម​លោក ទុយ វិច្ឆការ តំណាង​អាជ្ញាកណ្ដាល​កម្ពុជា​បាន​ប្រាប់​ Sabay ថា ក្នុង​ចំណោម​អ្នក​​ទាំង ១៨ រូប​ក្នុង​នោះ​មាន​​អាជ្ញាកណ្ដាល​ចំនួន ៩ រូប និង ជំនួយការ​អាជ្ញាកណ្ដាល ៩ រូប ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​អស់​ជា​សមាជិក​អាជ្ញាកណ្ដាល​បាល់ទាត់​កម្រិត FIFA ប្រចាំ​កម្ពុជា​ផង​ដែរ។

 

អាជ្ញាកណ្ដាល​ទាំង​អស់​នឹង​ដឹកនាំ​ការ​ប្រកួត​ទាំង ៤ ពូល​ដែល​មាន​​ក្រុម​ចំនួន ១៦ ចុង​ក្រោយ ហើយ​សរុប​ទាំង​អស់​មាន ២៤ ប្រកួត​ដោយ​​គិត​តែ​វគ្គ​ជម្រុះ​តាម​ពូល។ អាជ្ញាកណ្ដាល​ដែល​បង្ហាញ​​សមត្ថភាព​របស់​ខ្លួន​ល្អ​​នឹង​ត្រូវ​មាន​ឱកាស​ទៅ​កាត់​សេចក្ដី​នៅ​វគ្គ​​បន្ទាប់​ទៀត​ដែល​គ្រោង​រៀបចំ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

 

កាល​ពី​វគ្គ​ជម្រុះ​តាម​មណ្ឌល ក្នុង​ពាន​រង្វាន់​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​រៀបចំ អាជ្ញាកណ្ដាល​ចំនួន​ ៣៥ នាក់​​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចំនួន ៤ ​ ដើម្បី​ដឹកនាំ​ការ​ប្រកួត​ចាប់​ពី​​ថ្ងៃ​ទី ៨ ដល់ ១២ ខែ មករា ឆ្នាំ ២០១៥ កន្លង​ទៅ។សហព័ន្ធ​ត្រៀម​ទឹក​ប្រាក់​ចំនួន ៣ លាន​រៀល​ដល់​អាជ្ញាកណ្ដាល​​ដែល​កាត់​សេចក្ដី​ការ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ៕

 

អត្ថបទ​ពាក់ព័ន្ធ៖ ជនជាតិ​ខ្មែរ​ ៩ រូប​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អាជ្ញា​កណ្ដាល​​លំដាប់ FIFA ឆ្នាំ ២០១៥

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី