Microsoft បញ្ចេញ​​ឃ្លា​​ពញ្ញាក់​​អារម្មណ៍​​​ ខណៈ​​ Windows 10 ថ្មី​សម្រាប់​ទូរសព្ទ​​​​​ជិត​​បង្ហាញ​​ខ្លួន​

  • 2015-01-21 16:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​​មនុស្ស​ជា​ច្រើន​កំពុង​រង់ចាំ​វត្តមាន​ Windows Phone 10 យ៉ាង​អន្ទះសា ស្រាប់​តែ​ Microsoft បាន​បញ្ចេញ​ឃ្លា​មួយ​ដើម្បី​ពញ្ញាក់​អារម្មណ៍ នៅ​ពេល​អ្នក​វាយ​អក្សរ​ Lumia 532 ចូល​​ទៅ​ក្នុង​ប្រអប់​ Search របស់​ Google និង Bing។

 

 

"Windows 10 ready, the Lumia 532 smartphone is capable of running mobile games with its Snapdragon processor. Skype, OneDrive, Office and more." ជា​ឃ្លា​មួយ​ ដែល​ Microsoft បាន​ដាក់​​នៅ​ពី​ក្រោម​ចំណង​ជើង​ធំ "Microsoft Lumia 532-Smartphone-Nokia”។

 

លើស​ពី​នេះ​ នៅ​ពេល​ចូល​ទៅ​ក្នុង Page Source Code នៃ​ចំណង​ជើង​នោះ​  ប្រិយមិត្ត​នឹង​បាន​ឃើញ ពាក្យ Windows 10 រហូត​ដល់​ទៅ​​ពីរ​ដង (ដូច​រូប​ខាង​ក្រោម)។

 

 

Windows OS ថ្មី​សម្រាប់​ប្រើ​រួម​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ម៉ោង​ ៩ព្រឹក​ ក្នុង​រដ្ឋធានី Washington ដែល​ត្រូវ​នឹង​ម៉ោង ១២យប់ (ម៉ោង​នៅ​កម្ពុជា)៕

 

បើ​និយាយ​ពី​ឈ្មោះ​ Windows OS ថ្មី​សម្រាប់​ប្រើ​រួម​ (បាន​ទាំង​លើ Desktop, Tablet និង Windows Phone) មួយ​នេះ មាន​សារព័ត៌មាន​ខ្លះ​ថា​ នឹង​ត្រូវ​បាន​​ហៅ  Windows 10, Windows Mobile ឬ Windows 10 for Phone។  ចុះ​ប្រិយមិត្ត​គិត​ថា​ Windows ថ្មី​របស់ Microsoft  នឹង​មាន​ឈ្មោះ​អ្វី​ដែរ?

 

អាន៖ ​ធ្លាយ​រូបភាព​ Windows 10 ​លើ​ទូរសព្ទ​ មុន​ថ្ងៃ​ប្រកាស​ផ្លូវការ​ខាន​ស្អែក

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ windowscentral