Windows 10 ​ថ្មី​​​​ទើប​ប្រកាស​ មាន​មុខងារ​ពិសេសៗ​​នឹក​ស្មាន​មិន​ដល់​

  • 2015-01-22 15:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​រួម​ Windows 10 ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ម៉ោង ១២យប់​មិញ នាំ​មក​ជាមួយ​មុខងារ​ប្លែក​ៗ​ជា​ច្រើន​ ជា​ពិសេស​គឺ​ Browser ថ្មី​​ឈ្មោះ Spartanជំនួស​ឲ្យ Internet Explorer។

 

 

Windows 10 រួម​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​​នាយក​ប្រតិបត្តិ Satya Nadella និង​អនុប្រធាន​គ្រប់គ្រង​ផ្នែក OS របស់ Microsoft លោក Joe Belfiore។​ Windowds 10 រួម​ថ្មី​នេះ​ពិត​បាន​បាន​ផ្លាស់​ប្តូរ User Interface ប្លែក​សម្រាប់ Smartphone ខណៈ Spartan ដែល​ជា Browser ទំនើប​បំផុត​មក​ជំនួស​ Internet Explorer។

 

ខាង​ក្រោម​ជា​ព័ត៌មាន​ត្រួស​ៗ​​មួយ​ចំនួន​អំពី​ Windows 10 រួម​ដែល​ត្រូវ​បាន​ប្រកាស​យប់​មិញ៖

@Universal App, Wallpapers និង Notification Systems ថ្មី​ប្លែក​សម្រាប់​ប្រើ​រួម​លើ Smartphone, Tablet និង​ PC។

 

 

 

@អាច​ដាក់​រូបភាព​ Background ពេញ​អេក្រង់​ (ដូច​ដែល​មាន​លើ​កុំព្យូទ័រ)

 

 

@កំណែ​ប្រែ​ពេញ​លេញ (Full Version) Word, Excel និង PowerPoint សម្រាប់​ Smartphone

 

 

@កំពូល Smartphone ថ្មី​​បំពាក់ Windows 10 របស់ Microsoft នឹង​ចេញ​នៅ​ឆ្នាំ​នេះ

@Project Spartan ជា​ Browser ថ្មី​មក​ជំនួស​ Internet Explorer ដោយ​ភ្ជាប់​មក​ជាមួយ​មុខងារ​ពិសេស​ៗ​ដូចជា៖

*Cortana​ មាន​មុខងារ​ដូច​Siri​ របស់​ iPhone​ ដែរ​ គឺ​អាច​ឆ្លើយ​សំនួរ​របស់​អ្នក​ប្រើប្រាស់​បាន។ *Note-taking៖​ អ្នក​អាច​យក​ម្រាម​ដៃ​មក​គូស​​ឬ​សរសេរ​ចំណាំ​កន្លែង​ណា​មួយ​នៅ​លើ Browser​ Spartan។

*Reading Mode៖ បើ​សិន​ជា​មាន​ពាក្យ​ណាមួយ​ដែល​អ្នក​មិន​យល់​ពេល​អ្នក​ឆែក​អ៊ីនធឺណិត (ដោយ​ប្រើ Spartan)​ អ្នក​​​គ្រាន់​តែ Right Click នៅ​លើ​ពាក្យ​នោះ​ វា​នឹង​បង្ហាញ​និយម​ន័យ​ភ្លាម​។​​​

 

 

Spartan នឹង​ដាក់​ឲ្យ​ដំណើរ​លើ​ Windows 10ក្នុង​អំឡុង​ពេល​៣ទៅ​៥ខែ​ទៀត។ ​@Action Center នៅ​លើ Windows 10សម្រាប់​ទូរសព្ទ​នឹង​អាច​ Sync ឯក​សារ​ឬ​ព័ត៌មាន​ផ្សេង​ៗ​រវាង​ទូរសព្ទ​និង​ PC។ @Settings Menu ថ្មី​

 

 

@In-Line Notification Replies (ស្រដៀង​គ្នា​ទៅ​នឹង iOS)៕

 

@Floating Keyboard

 

 

@Skype ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​មុខងារ​​ Messages  លើ​​ទូរសព្ទ​ Windows 10

 

វីដេអូ​​ណែ​នាំ​​ពី Windows 10 ដោយ​លោក  Joe Belfiore

 

 

អាន៖ Microsoft បញ្ចេញ​​ឃ្លា​​ពញ្ញាក់​​អារម្មណ៍​​​ ខណៈ​​ Windows 10 ថ្មី​សម្រាប់​ទូរសព្ទ​​​​​ជិត​​បង្ហាញ​​ខ្លួន​

 

ប្រែ​សម្រួល​៖ ប៉ែត ផាន់និត ប្រភព៖ phonearena ​​