អាថ៌កំបាំង​​​​អាយុ​វែង​​របស់​លោក​យាយ​១០៩​ឆ្នាំ គឺ​នៅ​ឲ្យ​ឆ្ងាយ​ពី​​​មនុស្ស​ប្រុស

  • 2015-01-22 16:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ចំណាស់​ជាង​គេ​បំផុត​ម្នាក់​ដែល​រស់នៅ​ប្រទេស​ស្កុតឡែន​មាន​អាយុ​១០៩​ឆ្នាំ​ បាន​និយាយ​​ថា​ការ​សម្ងាត់​ដែល​ធ្វើឲ្យ​លោកយាយ​មាន​អាយុ​វែង​​បែប​នេះ ​គឺ​ត្រូវ​ជៀសវាង ឬ​នៅ​ឲ្យ​ឆ្ងាយ​ពី​​​មនុស្ស​ប្រុស។

 

 

លោកយាយ Jessie Gallan  ជា​កូន​កសិករ​មាន ​ប្អូន​ស្រី​ប្រាំ​នាក់ និងប្អូន​ប្រុស​ម្នាក់​ ​មិន​ធ្លាប់​បាន​រៀបការ​ពីមុន​មក​ទេ។ ​លោក​យាយ​​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា "រឿង​សម្ងាត់​នោះ​គឺ​ត្រូវ​ស្នាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​បុរស​ ព្រោះ​ពួកគេ​ជា​មនុស្ស​មាន​បញ្ហា​ច្រើន។ បន្ថែម​លើ​នេះ ​ខ្ញុំ​តែង​​តែធ្វើ​លំហាត់​ប្រាណ និង​បរិភោគ​បបរ​ក្ដៅ​ៗ​រៀងរាល់​ព្រឹក"។

 

 

 

ទោះ​ជា​យ៉ាងណា​ក្ដី​ ​លោកយាយ Gallan មិនមែន​ជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ទេ ហើយ​អ្នក​ដែល​មាន​អាយុ​វែង​ជាងគេ​នោះ​បាន​ទៅលើ​លោកយាយ Misao Okawa របស់​ជប៉ុន​ដែល​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​ ​១១៦​ឆ្នាំ​ ​កាលពី​មីនា​ឆ្នាំ​មុន។

 

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​អាថ៌កំបាំង​ធ្វើ​ឲ្យ​មាន​អាយុ​វែង​របស់​លោក​យាយ​ខាង​លើ?

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖huffingtonpost