Real ជាប់ជាក្លិបមានជាងគេ១០ឆ្នាំជាប់គ្នា ឯ Man Utd លេខ២
- 2015-01-22 16:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ជាប់ជាក្លិបមានជាងគេ១០ឆ្នាំជាប់គ្នា ឯ Man Utd លេខ២
ចន្លោះមិនឃើញ
ក្លិបអធិរាជស Real Madrid ដែលជាម្ចាស់ជើងឯកអឺរ៉ុប ១០សម័យកាល បានឈរនៅលើកំពូលតារាងក្លិបអ្នកមានជាងគេ ១០ឆ្នាំជាប់ៗគ្នា នៅក្នុង Deloitte Football Rich List។
ចំណែកក្លិបបិសាចក្រហម Manchester United បានត្រឡប់ទៅកាន់ Top៤ វិញ ដោយឈរនៅចំណាត់ថ្នាក់លេខ២ ដោយសារទទួលបានចំណូលច្រើនកាលពីរដូវកាល ២០១៣-២០១៤ ខណៈដែលរដូវកាល ២០១២-២០១៣ ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះ ស្ថិតនៅចំណាត់ថ្នាក់ទី៤។
រីឯក្លិប Bayern Munich, Barcelona និង Paris Saint-Germain ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់គ្នា។ ក្រុមធំៗរបស់អង់គ្លេសមួយចំនួនទៀតដូចជា៖ Manchester City, Chelsea, Arsenal និង Liverpool ស្ថិតនៅចំណាត់ថ្នាក់ពីលេខ៦ទៅកាន់លេខ៩។
ចង់ដឹងថាក្លិបអ្នកមានទាំង១០ក្នុងលោក មានក្លិបណាខ្លះ សូមមើលដូចខាងក្រោម៖
១. Real Madrid: ៥៤៩,៥លានអឺរ៉ូ (ជាង៦៣៧លានដុល្លារ)
២. Manchester United: ៥១៨លានអឺរ៉ូ (ជាង៦០១លានដុល្លារ)
៣. Bayern Munich: ៤៨៧,៥លានអឺរ៉ូ (ជាង៥៦៥លានដុល្លារ)
៤. Barcelona: ៤៨៤,៦លានអឺរ៉ូ (ជាង៥៦២លានដុល្លារ)
៥. Paris Saint Germain: ៤៧៤,២លានអឺរ៉ូ (ជាង៥៥០លានដុល្លារ)
៦. Manchester City: ៤១៤,៤លានអឺរ៉ូ (ជាង៤៨០លានដុល្លារ)
៧. Chelsea: ៣៨៧,៩លានអឺរ៉ូ (ជាង៤៥០លានដុល្លារ)
៨. Arsenal: ៣៥៩,៣លានអឺរ៉ូ (ជាង៤១៧លានដុល្លារ)
៩. Liverpool: ៣០៥,៩លានអឺរ៉ូ (ជាង៣៥៥លានដុល្លារ)
១០. Juventus: ២៧៩,៤លានអឺរ៉ូ (ជាង៣២៤លានដុល្លារ)៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC