ក្ដារ​ចុច​វាយ​អក្សរ​ខ្មែរ​បាន​លឿន​​លើ Android អាច​​ប្រើ​បាន​នៅ​ចុងខែ​នេះ

  • 2015-01-22 16:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គ្រុយ វណ្ណា ដែល​ជា​អ្នក​បង្កើត​ក្ដារ​ចុច​ឆ្លាត​វៃ​សម្រាប់​ប្រើ​នៅ​លើ iOS កន្លង​មក​ឥឡូវ​​កំពុង​គ្រោង​បញ្ចប់​ការ​​ធ្វើ​ក្ដារ​ចុច​ខ្មែរ​មួយ​នេះ​​នៅ​​លើ​ Android ដែល​គ្រោង​ចេញ​ឲ្យ​ប្រើ​នា​ចុង​ខែ​មករា​នេះ​។

 

 

លោក​គ្រុយ វណ្ណា បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​គាំ​ទ្រ​ប្រើ​ប្រាស់​ពី​ការ​​បង្កើត​ក្ដារ​ចុច​ឆ្លាត​វៃ​ពី​ប្រិយមិត្ត​​នៅ​លើ iOS 8 កន្លង​មក ​ដូច​នេះ​លោក​ក៏​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ធ្វើ​ក្ដារ​ចុច​មួយ​នេះ​នៅ​លើ​ Android ជា​ជំហាន​បន្ទាប់។

 

លោក​បន្ត​ថា​ ការ​ដែល​បាន​សម្រេច​នូវ​ស្នា​ដៃ​នេះ​គឺ​ដោយសារ​មាន​ការ​ឧបត្ថម្ភ​​និង​​​​ថវិកា​​ដែល​លោក​បាន​​ពី​ការ​លក់​អាវយឺត ដើម្បី​​អាច​យក​ទៅ​អភិវឌ្ឍ​កម្មវិធី​ក្ដារ​ចុច​ឆ្លាត​វៃ​​នេះ​នៅ​លើ Android ដូច​ដែលលោក​បាន​សន្យា​កន្លង​មក។

 

http://youtu.be/rb6clplISyE

 

ដូច​នេះ​ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ឥឡូវ​នឹង​ងាយ​ស្រួល​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​ដោយ​ក្ដារ​ចុច​ខ្មែរ​ឆ្លាត​វៃ​នឹង​ដាក់​លើ PlayStore នា​ចុច​ខែ​មករា​នេះ​ ដែល​អាច​ទាញ​យក​ដោយ​ស៊េរី។

 

 

ប្រិយមិត្ត​អាច​ទំនាក់ទំនង​​លោក​គ្រុយ វណ្ណា តាម​លេខ​ទូរសព្ទ ០១១ ៩៥៥ ៥៩៥ សម្រាប់​ព័ត៌មាន​និង​ការ​សាកសួរ​បន្ថែម និង រយៈ Page Facebook ផ្ទាល់​ដោយ​ ចុច​ត្រង់​នេះ...

 

 

http://youtu.be/uFE4Nja_pQQ

 

ចុច​អាន៖ Sabay ​​ឧបត្ថម្ភ​ក្រុម​បង្កើត​ក្តារចុច​ខ្មែរ​ឆ្លាត​វៃ​ បន្ត​បង្កើត​សមិទ្ធផល​ជួយ​សង្គម

 

ចុច​អាន៖ និស្សិត​ខ្មែរ​រៀន​នៅ​ជប៉ុន​​​បង្កើត​ក្ដារចុច​ឆ្លាត​វៃ​ជួយ​​ឲ្យ​ការ​​វាយ​អក្សរ​ខ្មែរ​លឿន​ទ្វេដង

 

អត្ថបទ៖ ដារ៉ាឆានី​