និស្សិត​ខ្មែរ​រៀន​នៅ​ជប៉ុន​​​បង្កើត​ក្ដារចុច​ឆ្លាត​វៃ​ជួយ​​ឲ្យ​ការ​​វាយ​អក្សរ​ខ្មែរ​លឿន​ទ្វេដង

  • 2014-10-17 18:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គ្រុយ វណ្ណា ​និស្សិត​ខ្មែរ​រៀន​នៅ​​ប្រទេស​ជប៉ុន​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ ដែល​អាច​​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ទូរសព្ទ​​កាន់​តែ​លឿន​ជាង​មុន។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា "ក្ដារ​ចុច​ឆ្លាត​វៃ" ដែល​កំពុង​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​នៅ​លើ iOS 8។

 

 

លោក គ្រុយ វណ្ណា​ឲ្យ​ដឹង​​ថា ​ក្តារ​ចុច​ឆ្លាត​វៃ​នេះ​គឺ​អត់​មាន​ប៊ូតុង Shift ​ទេ គឺ​គ្រាន់​តែ​ទាញ​ចុះ​ក្រោម​ជំនួស​វិញ​។ ក្តារ​ចុច​ឆ្លាត​វៃ​នេះ មាន​ចំណុច​ពិសេស​​ដែល​អាច​ជួយ​ឲ្យ​ការ​សរសេរ​លឿន​ជាង​មុន​ដូចជា៖

 

  • អូស​ខាង​ឆ្វេង​ដើម្បី​លុប​អក្សរ
  • អូស​ខាង​ស្ដាំ​ដើម្បី​ដូរ លេខ​និង​ស្រះ​ពេញតួ -អូស​ខាង​លើ​ដើម្បី​យក​អក្សរ​ដោយ​មិន​បាច់​​ដូរ​លេខ​និង​ស្រះ​ពេញ​តួ -អូស​ប៊ូតុង​ដកឃ្លា​ឡើង​លើ ចាប់ពី​ឆ្វេង ឬ​ស្ដាំ​ដើម្បី​យក​សញ្ញា​សួរ "?" ឬសញ្ញា​ខណ្ឌ "។"

 

ក្រោយ​ពី​អភិវឌ្ឍ​​កម្មវិធី​ក្ដារចុច​នេះឡើង​និស្សិត​ខ្មែរ​រូប​នេះ​សង្ឃឹម​ថា​​ អ្នក​ប្រើប្រាស់​អាច​វាយ​អក្សរ​ខ្មែរ​បាន​លឿន ដែល​នឹង​​អាច​កាត់​បន្ថយ​បញ្ហា​ប្រើ​អក្សរ​អង់គ្លេស​មក​សរសេរ​ជំនួស​ភាសា​ខ្មែរ( អក្សរ​ឡាតាំង អក្សរ​ប្រកប)  ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​​អក្សរខ្មែរ​មាន​ការ​ប្រើប្រាស់​ច្រើន​ជាង​មុន។

 

លោក​បញ្ជាក់​ថា កម្មវិធី​នេះ​ទើប​ដាក់​ឲ្យ​ទាញ​យក​នៅ​លើ iOS 8 ប៉ុណ្ណោះ​ហើយ​នឹង​បន្ត​អភិវឌ្ឍន៍​បន្ថែម​នៅ androrid នៅ​ពេល​ឆាប់ៗ​នេះ។

 

ចុច​ទីនេះ ដើម្បី​ទាញ​យក​ក្តារ​ចុច​ឆ្លាត​វៃ​នេះ។

 

http://youtu.be/uFE4Nja_pQQ

 

អាន​អត្ថបទ៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​អត្ថបទ៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

 

អត្ថបទពេញនិយម