កំពូលស្មាតហ្វូនទាំង ៤ គីឡូធ្ងន់ហ៊ានតតាំង iPhone 6/6Plus
- 2014-10-09 15:53:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្មាតហ្វូនទាំង ៤ គីឡូធ្ងន់ហ៊ានតតាំង iPhone 6/6Plus
ចន្លោះមិនឃើញ
Apple បានធ្វើឲ្យរញ្ជួយចុងឆ្នាំ២០១៤ ដែលបានបញ្ចេញទូរសព្ទជំនាន់ថ្មី iPhone 6/6PLus ដ៏គួរឲ្យចាប់អារម្មណ៍។ ពលរដ្ឋជុំវិញពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង iPhone ស៊េរីថ្មីរបស់ Apple នេះ ដែលត្រូវបានរចនារូបរាងកាន់តែស្រស់ស្អាត និងបច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសការបំពាក់អេក្រង់កាន់តែធំជាងមុន ដើម្បីបំពេញតម្រូវការទីផ្សារនិងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
យ៉ាងណាមិញ ក្នុងឆ្នាំ ២០១៤ ក៏មានទូរសព្ទស៊េរីថ្មីជាច្រើនចេញបង្អួតខ្លួន ប្រកបដោយលក្ខណៈសម្បត្តិអស្ចារ្យមិនចាញ់ iPhone6/6Plus របស់ Apple នោះទេ និងដែលជាគូប្រកួតប្រជែងទូរសព្ទដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុនផ្លែប៉ោមមួយនេះ។
@Galaxy Note 4
កាលពីថ្ងៃទី 03 សីហា 2014 ក្រុមហ៊ុន Samsung បានបង្ហាញសមាជិកថ្មីត្រកូល Galaxy Note គឺ Galaxy Note 4។ ត្រកូល Galaxy Note ថ្មីនេះ ត្រូវគេអះអាងថាបានអភិវឌ្ឍទៅរកភាពច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ។ ទំហំអេក្រង់ដ៏ធំ និងបច្ចេកវិទ្យា S Pen និង S Note ដែលផ្តល់របៀបកត់ត្រា និងបញ្ជាជាលក្ខណៈឌីជីថល បានបង្កើតជាស្តង់ដារថ្មីមួយរបស់ទូរសព្ទដ៏ទំនើបនេះ។
Galaxy Note 4 គ្រោងវាយលុកទីផ្សារក្នុងអំឡុងខែតុលា ហើយនឹងអាចមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលវេលាទន្ទឹមគ្នានេះដែរក្នុងតម្លៃដែលគេបង្ហើបថាចន្លោះពី ៧០០ ទៅ ៨០០ ដុល្លារអាមេរិក។
ទស្សនាការបើកប្រអប់ Galaxy Note 4 និងការបង្ហាញពីចំណុចពិសេសៗរបស់ទូរសព្ទមួយនេះ
http://youtu.be/bvBEgkiPeOg
ព័ត៌មានបន្ថែមអាចទំនាក់ទំនងក្រុមហ៊ុន Samsung ឬសាខាក្រុមហ៊ុន Samsung ដែលមាននៅទូទាំងប្រទេស។
@LG G3
ងាកមកមើល LG ក៏មិនធម្មតាដែរ ក្រុមហ៊ុននេះក៏ផលិតបានអាវុធសម្រាប់ទប់ទល់ iPhone 6/6 Plus របស់ Apple និងគូប្រជែងដទៃទៀតដែរ។
បន្ទាប់ពីទូរសព្ទត្រកូល G របស់ LG ចេញវាយលុកទីផ្សារជាច្រើនជំនាន់ ក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន LG ក៏បានបញ្ចេញទូរសព្ទដៃដ៏ទំនើបត្រកូល G ជំនាន់ថ្មីមួយទៀតគឺ LG G3 ដើម្បីប្រកួតប្រជែងនិងអុកឡុកទីផ្សារ។
LG G3 បង្កើតឡើងដោយបានសិក្សា និងយល់ពីតម្រូវការចង់បានចាំបាច់បំផុតរបស់អ្នកប្រើប្រាស់ ជាពិសេស LG G3 ត្រូវគេចាត់ទុកថាជាទូរសព្ទដែលមានថាមពលថ្មកាន់បានយូរជាងគេ បើប្រៀបធៀបផលិតផលរបស់គូប្រកួតប្រជែងដទៃទៀត។
ទស្សនាការបើកប្រអប់ LG G3 និងការបង្ហាញពីចំណុចពិសេសៗរបស់ទូរសព្ទមួយនេះ
http://youtu.be/YsSqQpiGcZQ
ព័ត៌មានបន្ថែមអាចទំនាក់ទំនងក្រុមហ៊ុន ជីហ្គៀ ឬតាមរយៈលេខទូរសព្ទៈ 023 888 199/023 888 299។
@Xperia Z3
Xperia Z3 បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2014។ លក្ខណៈសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់ Xperia Z3 គឺវាត្រូវបានគេរចនារូបរាងកាន់តែស្ដើង និងស្រាលជាងមុនបើប្រៀបធៀបម៉ូដែលមុន Xperia Z2។ កាន់តែពិសេសនោះ Xperia Z3 ប្រើបច្ចេកវិទ្យាធន់ការជ្រាបទឹក ដែលអាចប្រើប្រាស់ក្នុងទឹកដល់ទៅជម្រៅលើសពី 1.5 ម៉ែត្រ និងក្នុងរយៈពេលលើសពី 30 នាទី ដែលនេះធ្វើឲ្យ Apple ខ្លាចរអានិងមិនអាចមើលស្រាលបាន។
ទស្សនាការបើកប្រអប់ Sony Xperia Z3 និងការបង្ហាញពីចំណុចពិសេសៗរបស់ទូរសព្ទមួយនេះ
http://youtu.be/igQRJF88ndQ
ព័ត៌មានបន្ថែមអាចទំនាក់ទំនងក្រុមហ៊ុន Sayam ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឬតាមលេខទំនាក់ទំនងៈ ០២៣ ២១៨ ៤៤៤។
@Ascend Mate 7
ទូរសព្ទមួយទៀតដែលនឹងក្លាយជាគូសត្រូវរបស់ iPhone6/6Plus គឺAscend Mate 7 របស់ Huawei។ ក្រុមហ៊ុន Huawei បានបញ្ចេញកំពូលស្មាតហ្វូនប្រចាំឆ្នាំ ២០១៤ របស់ខ្លួន Ascend Mate 7 ក្នុងព្រឹត្តិការណ៍ IFA កាលពីពេលថ្មីៗនេះ។ កំពូលស្មាតហ្វូនដែល Huawei ប្រកាសបង្ហាញនេះ ត្រូវគេបញ្ជាក់ថាមានលក្ខណៈសម្បត្តិអស្ចារ្យគ្មានគូប្រៀប។
Huawei បានអះអាងថា Ascend Mate 7 បំពាក់បច្ចេកវិទ្យាដ៏ទំនើបជាច្រើន ជាមួយការរចនារូបរាងដ៏ស្ដើងនិងស្រាលបំផុតមិនធ្លាប់មាន។ ជាពិសេសបច្ចេកវិទ្យា Fingerprint ដ៏លឿនដែលគ្មានទូរសព្ទណាអាចប្រដូចបាន។
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន Huawei បានឲ្យដឹងថា Ascend Mate 7 អាចមកដល់ទីផ្សារប្រទេសកម្ពុជាអំឡុងខែវិច្ឆិកាចុងឆ្នាំ ២០១៤។ តែតម្លៃគេមិនបង្ហើបនោះទេ។
ទស្សនាការបើកប្រអប់ Ascend Mate 7 និងការបង្ហាញពីចំណុចពិសេសៗរបស់ទូរសព្ទមួយនេះ
http://youtu.be/7aCeImLVvTo
ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ ០២៣ ៩៩៣ ១០០។
បន្តអាន៖ ទូរសព្ទទាំង៦ ដែលមានតម្លៃរាប់លានដុល្លារ…..
បន្តអាន៖ មាន ៣ ទៅ ៤ ពាន់ដុល្លារចង់បើកហាងទូរសព្ទមួយទៅរួចទេ….
ប្រិយមិត្តគិតថា មួយណាជាគូសត្រូវពិតរបស់ iPhone 6/6Plus?
អត្ថបទ៖ ប៊ុណ្ណារ៉ា