មាន ៣ ទៅ ៤ ពាន់​ដុល្លារ​​ចង់​បើក​ហាង​ទូរសព្ទ​មួយ​ទៅ​រួច​ទេ?

  • 2014-10-06 22:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​បើក​ហាង​លក់​ទូរសព្ទ​រីក​ព្រោងព្រាត​តាំង​ពី​ទីក្រុង​ដល់​ជនបទ ដោយ​មាន​ហាង​តូច​ធំ​បើក​បន្ត​កន្ទុយ​គ្នា​ឥត​ដាច់។ ប្រិយមិត្ត​ដឹង​ទេ ដើម្បី​អាច​បើក​ហាង​ទូរសព្ទ​មួយ​បាន ត្រូវការ​ទុន​ប៉ុន្មាន​ដែរ?

 

 

លោក សុធី ម្ចាស់​ហាង​លក់​ទូរសព្ទ​សុធី នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ប្រាប់​ថា ដើម្បី​អាច​បើក​ហាង​ទូរសព្ទ​មួយ​សមរម្យ​បាន​ ត្រូវ​ការ​ទុន​មិន​ក្រោម ៥ ម៉ឺន​ដុល្លារ​នោះ​ទេ។

 

"យើង​ត្រូវ​ការ​ចំណាយ​លើ​ការ​ទិញ​របស់​របរ​ចូល ចំណាយ​លើ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​និង​ការ​ជួល​បុគ្គលិក​ជា​ដើម។ ហើយ​បើ​ជួល​ទីតាំង​គេ​ទៀត ប្រាកដ​ជា​ត្រូវការ​ទុន​កាន់​តែ​ច្រើន​ថែម​ទៀត"។

 

លោក​បញ្ជាក់​ថា មុខរបរ​នេះ​ត្រូវ​ការ​ទុន​ច្រើន ដើម្បី​ធានា​ឲ្យ​ដំណើរការ​បាន​រលូន​និង​មាន​និរន្តរភាព។

 

ចំណែក​លោក រចនា ដែល​បើក​ហាង​លក់​ទូរសព្ទ​នៅ​ក្រុង​កំពង់ចាម​ប្រាប់​ថា លោក​បាន​បើក​ហាង​លក់​ទូរសព្ទ​អស់​រយៈ​ពេល​ជាង ៤ ឆ្នាំ​មក​ហើយ ដោយ​ប្រើ​ដើមទុនបើក​ដំបូង​​​ប្រហែល ៤ ពាន់​ដុល្លារ។

 

លោក​ថា ទុន​ ៣ ទៅ ៤ ពាន់​ដុល្លារ​អាច​ត្រឹម​តែ​បើក​ហាង​តូចតាច​តែ​ប៉ុណ្ណោះ ហើយ​បើ​ចង់​បាន​ធំ​ដុំ​ ត្រូវការ​ទុន​មិន​ក្រោម​បី​ទៅ​បួន​ម៉ឺន​ដុល្លារ​នោះ​ទេ។

 

បន្ត​អាន​៖ ឥឡូវ​នេះ Nokia លើក​ស្លាក Microsoft យ៉ាង​ចំហ​តែ​ម្តង....

បន្ត​អាន៖ រថក្រោះ​ទំនើប​ និង​ថ្លៃ​បំផុត​ក្នុង​លោក​ ពីរ​ជា​របស់​អាស៊ី​ អាមេរិក​ធ្លាក់​ទៅ​ចុង​គេ​....

បន្ត​អាន៖ នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន​​ចេញ​ហើយ​ ​តែ​តម្លៃ​ដល់​ទៅ​​​​ ១,៦លាន​ដុល្លារ​ឯណោះ....

 

អត្ថបទ៖ ប៊ុណ្ណារ៉ា