នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន​​ចេញ​ហើយ​ ​តែ​តម្លៃ​ដល់​ទៅ​​​​ ១,៦លាន​ដុល្លារ​ឯណោះ

  • 2014-09-27 00:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ប្រិយមិត្ត​ដែល​​ធ្លាប់​​ទស្សនា​រឿង​ James Bond ប្រហែល​បាន​ស្គាល់​​រថយន្ត​កូនកាត់​ Super Falcon ហើយ។ Super Falcon ក្នុង​រឿង​ James Bond ជា​រថយន្ត​ដែល​អាច​មុជ​ទឹក​បាន​ រីឯ​ពេល​នេះ​វិញ​វា​​ត្រូវ​​បាន​កែ​ច្នៃ​ឲ្យ​មាន​រាង​ស្រដៀង​ទៅ​នឹង​យន្តហោះ​ដោយ​មាន​ឈ្មោះ​ថា ​Super Falcon Mark II និង​អាច​មុជ​ទឹក​បាន​​ក្នុង​ជម្រៅ​​ ​១២០ម៉ែត្រ​។​

Super Falcon Mark II មាន​​កន្លែង​អង្គុយ​ពីរ​ ​និង​បំពាក់​ដោយ​កញ្ចក់​​ដែល​ងាយ​ស្រួល​ក្នុង​ការ​​ទស្សនា​ទេសភាព​នៅ​បាត​សមុទ្រ។ វា​មាន​ប្រវែង ៥,២ម៉ែត្រ​​ និង​មាន​ស្លាបចក្រ​នៅ​ពី​ក្រោយ​ចំនួន​ពីរ​ ហើយ​ធន់​នឹង​សម្ពាធ​​ក្នុង​ទឹក​មាន​ជម្រៅ​ជ្រៅ។

 

ក្នុង​កាលៈទេសៈ​ដែល​ស្លាបចក្រ​ទាំង​ពីរ​ខាង​ក្រោយ​មិន​ដំណើរ​ការ​ អ្នក​ដំណើរ​ទាំង​ពីរ​នៅ​ក្នុង​នាវា​នឹង​មិន​មាន​បញ្ហា​នោះ​ទេ​ព្រោះ​វា (នាវា) ​នឹង​អណ្ដែត​ឡើង​ទៅ​លើ​ផ្ទៃ​ទឹក​ដោយ​សុវត្ថិភាព។

 

លក្ខណៈ​សម្បត្តិ​របស់ Super Falcon Mark II៖

-បំពាក់​ដោយ​ថ្ម lithium-iron-phosphate ។

-តួ​នាវា​ផលិត​ដោយ​សារធាតុ​កាបូន​ ហើយ​ដំបូល​ស្រោប​ដោយ​អាលុយមីញ៉ូម។

-កន្លែង​អង្គុយ​ផលិត​ចេញ​ពី​ជាតិ​កាបូន​ Fibre ​ផ្នែក​ខាង​ក្នុង​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់។​​​​​​

-ប្រវែង ៥,២ម៉ែត្រ ទទឹង ២,៧ម៉ែត្រ ស្លាប​នាវា​(ត្រដាង)​ ប្រវែង ១,៤ម៉ែត្រ​ដែល​អាច​បត់​ចូល​ក្នុង​បាន។

-កម្ពស់​ ១,៦ម៉ែត្រ។

-ល្បឿន​ប្រហែល​​​២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង(1.852kph)។

-ទម្ងន់ ១៨១៨គីឡូ​ក្រាម។

Super Falcon Mark II ត្រូវ​បាន​រចនា​ដោយ​វិស្វករ​ជនជាតិ​អង់គ្លេស​មួយ​រូប​ឈ្មោះGraham Hawkes ​ជា​មនុស្ស​ម្នាក់​ដែល​បាន​រចនា​រថយន្ត​កូន​កាត់​ (អាច​មុជ​ក្នុង​ទឹក)​ ក្នុង​រឿង​James Bond។ វា​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នក​ដែល​ចង់​ទទួល​បាន​បទពិសោធន៍​ធ្វើ​ដំណើរ​បាត​សមុទ្រ​ ហើយ​ដាក់​លក់​ក្នុង​តម្លៃ ១,៦លាន​ដុល្លារ៕

វីដេអូ៖    

អាន៖១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail ​​