N-Gage ទូរសព្ទល្បីជំនាន់ឆ្នាំ ២០០៤ លេចមុខជាថ្មីនាំឲ្យសង្ស័យទីផ្សារប្រើប្រាស់
- 2014-10-10 16:19:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
N-Gage ទូរសព្ទល្បីជំនាន់ឆ្នាំ ២០០៤ លេចមុខជាថ្មីនាំឲ្យសង្ស័យទីផ្សារប្រើប្រាស់
ចន្លោះមិនឃើញ
N-Gage QD ជាទូរសព្ទជំនាញខាងហ្គេមមួយរបស់ក្រុមហ៊ុន Nokia ដែលចេញលក់ក្នុងអំឡុងឆ្នាំ ២០០៤។ ទូរសព្ទដែលធ្លាប់ល្បីឈ្មោះជាងមួយទសវត្សរ៍មួយនេះ ស្ទើរតែបាត់រូបរាងទាំងស្រុងទៅហើយនាពេលបច្ចុប្បន្ននេះ។ តែយ៉ាងណាថ្មីៗនេះមានហាងមួយបាននាំអនុស្សាវរីយទូរសព្ទនេះមកជូនប្រិយមិត្តសារជាថ្មី។
លោក ប៊ុន ហ៊រ ម្ចាស់ហាង T-Shop បានឲ្យដឹងថា លោកបាននាំទូរសព្ទ N-Gage QD មកលក់ប្រមាណជិត ៣០ គ្រឿង ដែលសុទ្ធតែស៊េរីថ្មីៗ។
លោកថា មូលហេតុដែលលោកយកទូរសព្ទនេះមកលក់ដោយសារគិតថា យុវវ័យមួយចំនួនអាចចាប់អារម្មណ៍ N-Gage QD ដោយសារវាធ្លាប់ជាទូរសព្ទដ៏ល្បីឈ្មោះកាលពីជាងមួយទស្សវត្សរ៍មុន ហើយដែលធ្វើឲ្យពួកគេអាចរំលឹកអនុស្សាវរីយ៍ឡើងវិញ ទោះបីវាហួសសម័យក៏ដោយ។
នៅលើទីផ្សារ N-Gage QD លក់ក្នុងតម្លៃប្រហែល ៥៣ ដុល្លារ។
ប្រិយមិត្តចាប់អារម្មណ៍អាចទាក់ទងហាង T-Shop តាមរយៈលេខទំនាក់ទំនង ០៦៩ ៩១៣ ៨៨៨៕
អានអត្ថបទ៖ ទូរសព្ទទាំង ១០ ម៉ូដែលឃើញហើយនឹកស្រណោះ
អានអត្ថបទ៖ ទូរសព្ទទាំង៦ ដែលមានតម្លៃរាប់លានដុល្លារ
អានអត្ថបទ៖ ក្តារចុចខ្មែរលើ iOS 8 អាចបន្តយឺតយ៉ាវ ដោយសាររង់ចាំការយល់ព្រមពី Apple
អត្ថបទ៖ ដារ៉ាឆានី