ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

  • 2014-10-11 17:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុម​ ​4khmeriPhone បញ្ចេញ​ក្តារ​ចុច​ខ្មែរ​​សម្រាប់​ប្រើ​​នៅ​លើ iOS 8 ឃើញ​មាន​បញ្ហា​កំហុស​​ខ្លះៗ​​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​រអ៊ូរទាំ។ តែ​ក្រុម​ 4khmeriPhone ក៏​បាន​រៀប​ចំ​កំណែ​ប្រែ​ចន្លោះ​ប្រហោង​​សម្រាប់ Versions ក្រោយ​ៗ​​ឲ្យ​កាន់​តែ​ប្រសើរ​និង​​គ្រោង​ចេញ​ឆាប់​ៗ​​នេះ​។

 

 

ប្រធាន​ក្រុម​ 4KhmeriPhone បាន​ឲ្យ​ដឹង​ថា​ លោក​បាន​បង្កើត​កម្មវិធី​ក្ដារ​ចុច​ខ្មែរ​ឈ្មោះ iKeyKhmer version 1.0 ដែល​មាន​៥​ជួរ ដោយ​ភ្ជាប់​ជាមួយ​​ពាក្យ​ណែនាំ​ និងបន្ថែម Unicode zero space ទៅ​ក្នុង​ក្ដារ​ចុច​ខ្មែរ។ នៅ​ពេល​​​ឃើញ​​ពាក្យ​ដែល​ចង់​បាន​ ហើយ​ចុច​យក​នឹង​​ដក​ឃ្លា​​ប៉ុន្តែ​មើល​មិន​ឃើញ ដូចនេះ​អ្នក​ខ្លះ​​មិន​ទំលាប់​ក្នុង​ការ​ប្រើ​ក្ដារ​ចុច​ដែល​មាន​ការ​ណែនាំ​ពាក្យ ពេល​វាយ​អក្សរ​ខ្មែរយក​រហូតដោយ​មិន​ដកឃ្លាទើប​ធ្វើ​ឲ្យ​គាំង។ ​

 

​ក្តារ​ចុច​ខ្មែរ​បាន​បង្កើត​ពាក្យ​ណែនាំ​​ដោយ​មាន​ ៤ ប្រអប់​ ដោយ​ប្រអប់​ទី​មួយ​ហៅថា input text រីឯ ៣​ប្រអប់​ទៀត​គឺ​សម្រាប់​ពាក្យ​ណែនាំ​បើ​សិន​ជា​មាន ទើប​ធ្វើ​ឲ្យ​​យឺត​ដល់​ឧបករណ៍​មួយ​ចំនួន iPhone 4S, iPad 2 and iPad mini អ្នក​ប្រើ​អាច​មាន​អារម្មណ៍​ថា​យឺត​ដោយ​សារ​ក្ដារ​ចុច​មួយ​នេះ។

 

លោក​បញ្ជាក់​ថា ​វចនានុក្រម​ខ្មែរ​ធំ​មួយ​ចូល​ក្នុង​ក្តារ​ចុច​ខ្មែរ​នេះ​នៅ​មាន​បញ្ហា​​ តែបើ​សិន​ចង់​ឲ្យ​ក្តារចុច​នេះ​ដំណើរ​ការ​លឿន​ទាល់​តែ​ដក​វចនានុក្រម​មេ​​ចេញ។ ការ​ដែល​ដក​​វចនានុក្រម​ខ្មែរ​នោះ​ចេញ​គឺ​ក្តារចុច​នេះ​គឺ​ក្លាយ​ជាក្តារចុច​ធម្មតា​ដែល​មិន​មាន​ការ​ណែនាំ​ពាក្យ។ ណាមួយ​​វចនានុក្រម​ខ្មែរ​មាន​ទំហំ​ធំ ដោយ​ការ​បង្កើត​ File ទៅ​តាម​ពាក្យ​ដែល​តម្រៀប​ម្តង​មួយៗ។ ហើយ​ពេល​វាយ​ពាក្យ​ណាមួយ​ iOS នឹង​រត់​ទៅរក​ File នៃ​ពាក្យ​នោះ​ ធ្វើ​ឲ្យ​មាន​កា​រយឺត​យ៉ាវ​នៃ​ក្តារចុច​។

 

លោក​​បន្ត​ថា ​ពុម្ពអក្សរ​មិនមែន​របស់​នរណា​ម្នាក់​ទេ​ នេះ​ជា​ពុម្ពអក្សរ​របស់ Apple ហើយ​ការ​សរសេរ​ទៅ​មិន​ឃើញ​ពេញ​លេញ ឬ​ខុស​មិនមែន​មក​ពី​ក្ដារ​ចុច​ទេ។ ប្រធាន​ក្រុម​រូប​នេះ​បាន​ទំនាក់​ទំនង​ជាមួយ​ម្ចាស់ font ​ក្រុមហ៊ុន​ផ្ដល់ font អក្សរ​ដល់ Apple និង​ ​មាន​ការ​ជួយ​កែ​លំអ​ជាមួយ​គ្នា​ផង​ដែរ។

 

 សារ​ឆ្លើយឆ្លង​តវ៉ារបស់​ 4KhmeriPhone ជាមួយ​ ក្រុមហ៊ុន Apple

 

ជាង​នេះ​ទៅ​ទៀត​ Apple មិន​បើក​ទូលាយ​ទេ​ក្ដារ​ចុច​របស់​ខ្មែរ​មួយ​នេះ​ជាភាគី​ទី ៣ នៃ​ App ដូចនេះ​អ្នក​ប្រើប្រាស់​ចង់​បាន​ ៥ ជួរ​មិន​ដូច​ទៅ​នឹង​ក្តារ​ចុច​ខ្មែរ​ពេល ​ jailbreak ទេ ដោយ ក្ដារ​ចុច​បង្កើត​ពេល​ jailbreak គឺ​លោក​បាន​ទាញ​យក​ក្ដារ​ចុច​ដើម​របស់ Apple មក​កែ។

 

លោក​បាន​បញ្ជាក់​ថា​ ក្តារ​ចុច​ខ្មែរ​ដែល​បាន​រៀប​ចំ​ដាក់​លើ​ AppStore នៅ​ ​Versions ក្រោយ​គឺ​ប្រសើរ និង​កែ​តំរូវ​ bugs មួយ​ចំនួន​ដែល​កើត​មាន ហើយ​សង្ឃឹម​ប្រិយមិត្ត iDeivces ទាំង​អស់​ពេញ​ចិត្ត​និង​ប្រើ​ដោយ​រីករាយ។

 

ចុច​អាន៖  អបអរសាទរ! ទី​បំផុត Apple ​ព្រម​ដាក់​បញ្ចូល​ក្តារ​ចុច​ខ្មែរ​លើ ​iOS 8 ជា​ផ្លូវ​ការ​​ហើយ

ចុចអាន​៖ បង្កើត​ Apple ID តាម​ iPhone មិន​បាច់​ប្រើ​ Credit Card ក៏​បាន​ដែរ

 

អត្ថបទ៖ ដារ៉ាឆានី