បង្កើត​ Apple ID តាម​ iPhone មិន​បាច់​ប្រើ​ Credit Card ក៏​បាន​ដែរ

  • 2014-10-06 16:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ចង់​ទាញ​យក​កម្មវិធី​ពី​ AppStore ឬ​ ចង់​ប្រើ​ប្រាស់​ iCloud ​ត្រូវ​តែ​មាន​ Apple ID។ ការ​​បង្កើត​ Apple ID គឺ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​ Credit Card របស់​ធនាគារ។ តែ Sabay មាន​វិធី​​មួយ​ដែល​ប្រិយមិត្ត​​អាច​​បង្កើត​ Apple ID ដោយ​មិន​ចាំ​បាច់​មាន​​ Credit Card។

 

ឥឡូវ​ Sabay សូម​ណែ​នាំ​របៀប​បង្កើត​ Apple ID ដោយ​មិន​ទាម​ទារ​ Credit Card

 

​១. iPhone ប្រិយមិត្ត​មិន​ទាន់​ មាន​ Signed in Apple ID

 

២. ចូល​ទៅ​កាន់​ App Store

 

៣. ជ្រើស​រើស​យក​ App មួយ​ដែល​មិន​គិត​ថ្លៃ (FREE)

 

 

៤. ចុច​លើ​ប៊ូតុង FREE បន្ទាប់​មក​ ចុច​លើ​ប៊ូតុង install

 

 

៥. ចេញ​ផ្ទាំង​ Sign In ដោយ​ជ្រើស​រើស​យក​ Create New Apple ID

 

 

៦. ជ្រើស​រើស​យក​ ប្រទេស​ ក្នុង​តារាង Country OR Region បន្ទាប់​មក​ចុច​ Next

 

 

៧. ចុច​លើ​ប៊ូតុង Agree ចំនួន​ ២ ដង​លើ​ Terms and Conditions

 

៨. ត្រង់​នេះ​ទាម​ទារ​បំពេញ​ក្នុង​ការ​បង្កើត​ User Name / Email និង Password របស់ Apple ID ដោយ​បំពេញ​​ត្រង់​ចន្លោះ​ Email Address, Password ថ្ងៃ​ខែ​កំណើត​ , សំនួរ​ចំលើយ​សុវត្ថិភាព​ ២ ទៅ ៣។ បំពេញ​រួច​រាល់​ចុច​លើ​ប៊ូតុង​ Next

 

 

៩. ​ត្រូវ​ជ្រើស​យក​ Done ដើម្បី​មិន​ប្រើ​ Credit Card ផ្សេង​ៗ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Next

 

 

១០. Apple បាន​ផ្ញើ​ ការ​ទទួល​ស្គាល់​ Apple ID ដែល​បាន​បង្កើត​ ដោយ​​ចូល​ទៅ​កាន់​ Email ដើម្បី​​ទៅ Verify បន្ទាប់​មក​ប្រិយមិត្ត​អាច​ Log In Apple ID ​ជាការ​ស្រេច

 

១១. ចុង​ក្រោយ​ ទៅ​កាន់​ App Store ម្តង​ទៀត​ដើម្បី​ទាញ​យក App បាន​ដែល​ប្រិយមិត្ត​ពេញ​ចិត្ត

 

អាន​អត្ថបទ៖ ឮ​ថា ​iPad Air 2 ​ប្រុង​ចេញ​​ពណ៌​មាស​មិន​ឲ្យចាញ់ iPhone 6

អាន​អត្ថប​ទ៖ ស្រុក​ខ្មែរ iPhone 6/6Plus វ៉ៃ​ចេញ​អស់​ប៉ុន្មាន​គ្រឿង​​ជាង​មួយ​អាទិត្យ​​នេះ​?

 

ដោយ​៖ ដារ៉ាឆានី