អបអរសាទរ! ទី​បំផុត Apple ​ព្រម​ដាក់​បញ្ចូល​ក្តារ​ចុច​ខ្មែរ​លើ ​iOS 8 ជា​ផ្លូវ​ការ​​ហើយ

  • 2014-10-09 22:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទន្ទឹង​រង់​ចាំ​របស់​ប្រិយមិត្ត​ iDevices បាន​​បញ្ចប់​ហើយ។​ ទី​បំផុត​​ Apple ​​ព្រម​ដាក់​បញ្ចូល​ក្តារ​ចុច​ខ្មែរ​ជា​ផ្លូវការ​នៅលើ iOS 8 ហើយ​ដែល​ប្រិយមិត្ត​អាច​ទាញ​មក​ប្រើ​បាន​សេរី​​ពី ​App​ store ។

 

 

ការ​ដែល Apple ព្រម​ដាក់​ក្តារ​ចុច​ខ្មែរ​នៅលើ App​ Store បន្ទាប់​ពី​ក្រុម 4KhmeriPhone បាន​បញ្ជូន​សំណើ​​ក្នុង​ការ​ដាក់​បញ្ចូល​ក្តារ​ចុច​ខ្មែរ​នៅ​លើ iOS 8។ ឥឡូវ​នេះ ប្រិយមិត្ត​អាច​ប្រើ​ទាំង​ពុម្ព​និង​ក្តារ​ចុច​ខ្មែរ​កាន់​តែ​ងាយស្រួល​ មិន​ចាំបាច់​ Jailbreak នោះ​ទេ។

 

ប្រិយមិត្ត​អាច​ទាញ​យក​ដោយ​ស៊េរី​ពី​ក្នុង​ AppStore “iKeyKhmer” ផ្ទាល់​ ឬ​ចុច​ត្រង់​នេះ​...ដើម្បី​ទាញ​យក។

 

របៀប​ដំឡើង

 

  1. ចូលទៅកាន់ Settings —> General —> Keyboard —> Add New Keyboard…

 

  1. ជ្រើសរើស ‘iKeyKhmer’

 

  1. យក Enable ‘Allow full access’ ជា​ការ​ស្រេច

 

បញ្ជាក់​៖ ក្តារ​ចុច​ខ្មែរ​នេះ​មាន​គឺ​អាច​ប្រើ​បាន​លើ​គ្រប់​ iPhone រួម​ទាំង​ iPhone 6 និង 6 Plus៕

 

អាន​អត្ថបទ៖ ទូរសព្ទ​ទាំង​៦​ ​ដែល​មាន​តម្លៃ​​រាប់​លាន​ដុល្លារ​

អាន​អត្ថបទ៖ ក្តារ​ចុច​ខ្មែរលើ iOS 8 អាច​​បន្ត​យឺត​យ៉ាវ​​​ ដោយសារ​រង់ចាំ​ការ​យល់​ព្រម​ពី Apple

អាន​អត្ថបទ៖ បង្កើត​ Apple ID តាម​ iPhone មិន​បាច់​ប្រើ​ Credit Card ក៏​បាន​ដែរ

អាន​អត្ថបទ៖ Note 4 មក​ដល់​ស្រុក​​ខ្មែរ​ក្នុង​​អំឡុង​ខែ​តុលា​ ក្នុង​តម្លៃ​ស្រពិចស្រពិល

 

អត្ថបទ៖ ដារ៉ាឆានី