Bill Gates បោក​ពិធី​ករ​ល្បី​អាមេរិក​ឲ្យ​ផឹក​ទឹក​ចម្រាញ់​ពី​លាមក​មនុស្ស​​

  • 2015-01-23 16:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​លោក Bill Gates បាន​បោក​បញ្ឆោត​ពិធី​ករ​​ជនជាតិ​អាមេរិក​ដ៏​ល្បី​​ លោក Jimmy Fallon ឱ្យ​ផឹក​ទឹក​ចម្រាញ់​ចេញ​ពី​លាមក ​និង​ទឹក​នោម​​របស់​មនុស្ស​​។

 

 

លោក​ Bill Gates បាន​ចូល​រួម​ក្នុង​កម្មវិធី​ “The Tonight Show With Jimmy Fallon” ដែល​​​ផ្ដោត​លើ​​ប្រធានបទ "គម្រោង​មូលនិធិ​ផលិត​ម៉ាស៊ីន​ចម្រាញ់​កាកសំណល់​​​មនុស្ស​ឱ្យ​ទៅ​ជា​ទឹក​ស្អាត (Omniprocessor )​" របស់​លោក (Bill Gates) និង​ភរិយា​ Melinda Gates ដោយ​មាន​វត្តមាន​ Jimmy Fallon ជា​ពិធី​ករ​ដ៏​ល្បី​​​ ដើម្បី​ស្វាគមន៍​។

 

នៅ​ក្នុង​កម្មវិធី​នោះ លោក Jimmy ត្រូវ​​​មហាសេដ្ឋី​ Bill Gates អញ្ជើញ​​​ឲ្យ​​ជ្រើស​រើស​ទឹក​មួយ​កែវ​ (ក្នុង​ចំណោម​ពីរ​កែវ​ដែល​សុទ្ធ​តែ​ជា​ទឹក​ចម្រាញ់​ពី​លាមក​​​) ហើយ​ Jimmy ក៏​បាន​ជ្រើស​យក​ទឹក​ក្នុង​កែវ​លេខ​ពីរ​ ដែល​គាត់​ជឿជាក់​ថា​ជា​ទឹក​សុទ្ធ​ពិត​ៗ​ មិន​មែន​ចម្រាញ់​ពី​កាកសំណល់​មនុស្ស។ ក្រោយ​ពី Jimmy ​ផឹក​រួច​  ទើប​ Bill Gates ប្រាប់​ថា​ ទឹក​ដែល​គាត់​ (Jimmy) ផឹក​​យ៉ាង​ឆ្ងាញ់​ពិសា​នោះ​ ជា​ទឹក​សុទ្ធ​ចម្រាញ់​​ពី​លាមក​មនុស្ស​​​ ដែល​​នេះ​​ធ្វើ​ឲ្យ​​ Jimmy ស្ទើរ​ដាច់​ផ្ងារ​។

 

 

មូល​ហេតុ​ដែល Bill Gates បង្កើត​គម្រោង​ចម្រាញ់​​ទឹក​ស្អាត​ពី​កាកសំណល់​​មនុស្ស​នេះ​ ដោយ​សារ​លោក​គិត​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ ២ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ពុំ​មាន​​ទឹក​ស្អាត​ប្រើ​គ្រប់​គ្រាន់​ឡើយ ហើយ​គម្រោង​នេះ​នឹង​ជួយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​បាន​មួយ​ចំណែក​ដល់​ពួក​គេ​៕

 

​​​វីដេអូ៖

 

 

អាន៖ Bill Gates ថា​​ទឹក​ចម្រាញ់​​ពី​​លាមក​​មនុស្ស​មាន​​​​រសជាតិ​​ឆ្ងាញ់​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ businessinsider

អត្ថបទថ្មី