ឈ្មោះ​​សង្សារ Miley Cyrus ពិបាក​ប្រកប​ ដល់​ថ្នាក់​នាង​ក៏​មិន​ចេះ​អាន​ដែរ

  • 2015-01-25 22:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លេង​ខ្លួន​សិច​ស៊ី Miley Cyrus បាន​ទទួល​ស្គាល់​ថា នាង​មិន​ចេះ​អាន ឬ​ប្រកប​ឈ្មោះ​របស់​សង្សារ​នាង​នោះ​ទេ ព្រោះ​ពិបាក​ប្រកប​ពេក។

 

នាង​ឆ្លើយ​បែប​នេះ នៅ​ពេល​ត្រូវ​ពិធី​ករ​កម្មវិធី Good Morning America សួរ​ថា តើ​នាង​អាច​អាន​ឈ្មោះ​សង្សារ​នាង Schwarzenegger ដាច់​ដែរ​អត់។ នាង​ឆ្លើយ​យ៉ាង​មួយ​ម៉ាត់​ខ្លី​ថា "​I can't tell you ឬ​ខ្ញុំ​មិន​ដឹង​ទេ"។

 

 

ម្ចាស់​បទ "Wrecking Ball" វ័យ ២២ ឆ្នាំ​រូប​នេះ បាន​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ថ្មី​របស់​នាង MAC Cosmetics Viva Glam ដែល​​បរិច្ចាគ​ចំណូល ១០០ភាគរយ​បាន​មក​ពី​ការ​លក់​ផលិតផល​ក្រែម​លាប​មាត់​ ទៅ​កាន់​មូលនិធិ MAC AIDS សម្រាប់​ជួយ​អ្នក​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក។

http://youtu.be/3XwMB87VieM

 

Miley Cyrus បាន​ទាក់ទង​ជាមួយ​សង្សារ​ថ្មី Patrick Schwarzenegger តារា​ម៉ូដែល​និង​សម្ដែង​អាមេរិក រយៈពេល ៣ ខែ​មក​ហើយ៕

 

 

ដោយ៖ សុផាត ប្រភព៖ dailymail

អត្ថបទថ្មី