Jennifer Lopez ​មិន​តែង​ខ្លួន ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រឡាំងកាំង

  • 2015-01-25 22:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Jennifer Lopez ​បាន​ទៅ​ចូលរួម​សម្ពោធ​រឿង​ Boy Next Door ​ថ្មី​មួយ​របស់​នាង​នៅ​ទីក្រុង  New York ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ​គឺ​មុន​ពេល​បើក​កម្មវិធី​សម្ពោធ​រឿង​នោះ មាន​គេ​ឃើញ Jennifer ដើរ​ដោយ​មិន​បាន​តែង​ខ្លួន​ផាត់​មុខ​ផាត់​មាត់ ដែល​មើល​ទៅឃើញ​​​​ចាស់​មែនទែន។

 

 

 

 

ប្រតិកម្ម​ចំពោះ​រឿង​ដែល​អ្នក​គាំទ្រ​ថា​រូប​នាង​ចាស់​ជាង​ធម្មតា​ខ្លាំង​នោះ នារី​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ក៏​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ស្អាត​រហូត​នោះ​ទេ។ ខ្ញុំ​មិន​ដឹង​ទេ​ថា​អ្នក​រាល់​គ្នា​តាម​កត់​ចំណាំ​ខ្ញុំ​យ៉ាង​នេះ។ ខ្ញុំ​មាន​វ័យ​ច្រើន​ហើយ ដូច្នេះ​រឿង​មុខ​ចាស់​នេះ​ក៏​ត្រូវ​តែ​កើត​មាន​ដែរ។ មនុស្ស​យើង​មិន​អាច​ស្អាត​បាន​រហូត​នោះ​ទេ ពេល​ដែល​ខ្ញុំ​មិន​តែង​ខ្លួន​គឺ​មើល​ទៅ​ឃើញ​ចាស់​អៃចឹង​ហើយ​”។

 

 

    ចុចអាន៖Stevie ​ធ្វើ​ឱ្យ​ Coaches ទាំង​​៤​រូប​របស់ The Voice UK ​ចង់​បាន​ស្ទើរ​លេប   ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី