ដល់កហើយ អេនឌី រកបានដៃគូថ្មីស្អាតអស់ទាស់...!
- 2015-01-26 17:05:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់កហើយ អេនឌី រកបានដៃគូថ្មីស្អាតអស់ទាស់...!
ចន្លោះមិនឃើញ
លោក អេនឌី ដែលល្បីថាបានឱបស្រីស្អាត៥០-៦០នាក់នោះ ឥឡូវបានរកឃើញដៃគូស្រីម្នាក់ទៀត វ័យក្មេងហើយ ស្រស់ស្អាតអស់ទាស់។
“និយាយមែនបង...ខ្ញុំសូមសរសើរ អាយ៉ាំងស្អាតមែនកូនហ្នឹង តាំងពីក្បាលដល់ចុងជើងស្អាតទាំងអស់ អូយរកមិនបានទេ...!"។ លោក អេនឌី ពោលសរសើរតារាស្រីដៃគូថ្មីរបស់ខ្លួន។
តារាស្រីវ័យក្មេងសម្រស់ឆើតរូបនេះឈ្មោះ បេនីយ៉ាំង ជាតារាសម្ដែង និងចម្រៀង មានវ័យខ្ទង់ ២១ឆ្នាំ។ នេះបើតាមលោក អេនឌី។ រូបភាពប៉ុន្មានសន្លឹកនេះ មិនមែនជាការថតស្ទីលសិល្បៈលេងដូចមុនៗឡើយ ប៉ុន្តែជាឈុតក្នុងបទចម្រៀងចំនួនពីរបទរបស់ផលិតកម្មសាន់ដេ និងជាសមិទ្ធផលថ្មីមួយរបស់លោក។
បទទាំងពីរខាងលើ មានបទ "អូនជាប្រពន្ធ នាងជាសង្សារ" និងបទ "មិនចង់មានបាន" ច្រៀងដោយកញ្ញា សុខ ពិសី ត្រៀមនឹងចេញក្នុងពេលឆាប់ៗ។យ៉ាងណា តាមលោក អេនឌី ប្រាប់ មិនមែនមានតែកញ្ញា បេនីយ៉ាំង ម្នាក់ទេដែលលោកបានសម្ដែងជាមួយក្នុងបទចម្រៀងទាំងពីរ គឺមានកញ្ញា វ៉ាង ស្រីណូ ដែលទើបប្រកាសចូលសិល្បៈថ្មីៗម្នាក់ទៀត។
លោក ថា "ទាំងពីរបទហ្នឹង ខ្ញុំសម្ដែងជាមួយ អាយ៉ាំង និងអាណូ ហើយពួកគេដើរជាតួឯក និងរងម្ដងម្នាក់ៗ"។ លោក អេនឌី បន្ថែម។
មិនត្រឹមតែសម្រេចការងារសិល្បៈថ្មីតែជាមួយផលិតកម្មសាន់ដេ លោក អេនឌី ក៏ទើបថតចប់ ខារ៉ាអូខេមួយបទឲ្យផលិតកម្មថោនដែរ។ មួយបទនោះ ច្រៀងដោយកញ្ញា លី អ៊ីវ៉ាធីណា ជាប្រភេទបទ សម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលនឹងមកដល់ពាក់កណ្ដាលខែក្រោយនេះ។
តោះងាកបន្តិច...មកមើលសម្រស់ បេនីយ៉ាំង និង វ៉ាង ស្រីណូ ក្នុងរង្វង់ដៃ អេនឌី វិញ អ្នកណាស្អាតជាង?
អត្ថបទផ្សេងៗជុំវិញតារាជាតិ សូមចុចទីនេះ...!
អត្ថបទ៖ ទារិកា