Justin និង Selena ឡើង​សណ្ឋាគារ​​​តែ​មួយ​ក្រោយ​ទទួល​ស្គាល់​ចំណង​ស្នេហ៍​ជា​ថ្មី

  • 2014-09-15 17:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បើក​ចំហ​អំពី​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​សារ​ជាថ្មី គូ​ស្នេហ៍​តារា​ចម្រៀង​ប៉ុប​វ័យ​ក្មេង Justin Bieber និង Selena Gomez ត្រូវ​បាន​គេ​ឃើញ​ស្និទ្ធស្នាល​ជាមួយ​គ្នា​ម្ដង​ទៀត​ នៅ​ទីក្រុង Las Vegas កាល​ពី​ថ្ងៃ​សៅរ៍ នៅ​សណ្ឋាគារ Hard Rock Hotel & Casino។

​សាក្សី​ម្នាក់​បាន​ប្រាប់​គេហទំព័រ E! News ថា គេ​បាន​ឃើញ​តារា​ទាំង​ពីរ​ដួង​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​ នៅ​បរិវេណ​អាង​ហែល​ទឹក នៅ​សណ្ឋាគារ ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស។

រូបភាព​ Bieber ​ឈរ​ក្បែរ​អាង​ហែល​ទឹក​នៃ​សណ្ឋាគារ Hard Rock Hotel & Casino

នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ តារា​ចម្រៀង Gomez ក៏​បាន​ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ៗ​របស់​នាង​មួយ​ចំនួន​ដែរ នៅ​ក្បែរ​អាង​ហែល​ទឹក​នោះ ហើយ​ពួក​គេ​បាន​ថត​រូប​ស្លៀក​ឈុត​ប៊ីគីនី​ទាំង​អស់​គ្នា និង​បង្ហោះ​លើ Instagram របស់​មិត្ត​ម្នាក់​គឺ​តារា​ចម្រៀង Liane V។​

តារា​ចម្រៀង​ទាំង​ពីរ​រូប​បាន​ចាប់​ផ្ដើម​ទំនាក់ទំនង​ស្នេហា​ដំបូង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ក្រោយ​មក​ពួក​គេ​ក៏​បាន​ប្រកាស​បញ្ចប់​ចំណង​ស្នេហ៍​នេះ​វិញ កាល​ពី​ខែ​មករា ឆ្នាំ​២០១៣។ ក្រោយ​មក​ពាក្យ​ចចាមអារ៉ាម​ថា​ពួក​គេ​ត្រូវ​រ៉ូវ​គ្នា​វិញ បាន​លេចឮ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ទើប​តែ​សប្ដាហ៍​មុន​នេះ​ប៉ុណ្ណោះ ដែល តារា​វ័យ ២០​ឆ្នាំ Justin Bieber បាន​បញ្ជាក់​រឿង​នេះ​ដោយ​ផ្ទាល់ ៕

រូបភាព​ដែល​តារា​ចម្រៀង Liane V​  ដែល​ជា​មិត្តភក្តិ​របស់​ Selena Gomez បង្ហោះ​លើ​ Instagram

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline