ជម្រះមន្ទិលរឿង​សាំង​មិន​​គ្រប់​លីត្រ​​តាម​​ស្ថានីយ​​ ក្រសួង​ផ្តើម​បញ្ចេញ​​សាច់​ដុំ​

  • 2015-01-27 16:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទិល​សង្ស័យ​រឿង​ប្រេង​សាំង​មិន​គ្រប់​លីត្រ​ បាន​​នាំ​​ឲ្យ​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចុះ​​ត្រួត​ពិនិត្យ​​​រក​​​បរិមាណ និង​គុណ​ភាព​ប្រេង​សាំង ​នៅ​តាម​បណ្តា​ស្ថានីយ​​ចាក់​សាំង​មួយ​​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ចុង​សបា្តហ៍​មុន។ ​នេះ​បើ​តាម​គេហទំព័រ​​​ក្រសួង​ពាណិជ្ជកម្ម​។ ​

ការ​​ចុះ​ត្រួត​ពិនិត្យ​​ ដែល​មិន​​ឲ្យ​ម្ចាស់​ស្ថានីយ​ដឹង​​ជា​មុន​​នេះ​ ទំនង​ត្រូវ​បាន​​ធ្វើ​​ឡើង​​ឆ្លើយ​តប​ទៅ​នឹង​មន្ទិលសង្ស័យ​ពី​អតិថិជន​មួយ​ចំនួន ​​ចំពោះ​បរិមាណ​សាំង​​​ក៏​ដូច​ជា​​​គុណ​ភាព​សាំង​អន់​ ខណៈ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​​២០១៥មក​ រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចុះ​តំលៃ​ប្រេង​សាំង​ជា​ច្រើន​ដង​។ បច្ចុប្បន្ន​តំលៃ​ប្រេង​សាំង​នៅ​​​រង្វង់​ ៤.០០០ រៀល​​ក្នុង​មួយ​​លីត្រ។

 

ប្រភព​ព័ត៌មាន​​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​កាំ​កុង​ត្រូល​បាន​ចុះទៅ​​​ស្ថានីយ​ចែក​ចាយ​​ Caltex,​ Total​, Tela,​ PTT​ និង​ Sok​imex ​ដោយ ​មិន​ឲ្យ​ម្ចាស់​ស្ថានីយ៍​ដឹង​មុន​នោះ​ទេ​ ហើយ​ ​ជា​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​បង្ហាញ​ថា​ត្រឹម​ត្រូវ​ទាំង ​បរិមាណ ​និង​គុណភាព​៕

 

 

 

អត្ថបទ៖មៃ សុខលីម

រូបភាព និង​ប្រភព ក្រសួង​ពាណិជ្ជកម្ម​ ​​​​​​​​​​

អត្ថបទថ្មី