នារីជនជាតិដើមទំពួនកាន់តែស្អាត និង ចាប់អារម្មណ៍សិល្បៈកាន់តែច្រើន!
- 2015-01-28 15:30:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីជនជាតិដើមទំពួនកាន់តែស្អាត និង ចាប់អារម្មណ៍សិល្បៈកាន់តែច្រើន!
ចន្លោះមិនឃើញ
លោក ប្រិញ ផាម ប្រធានក្រុមសិល្បៈសហគមន៍ភូមិល្អិនចម នៃជនជាតិដើមភាគតិចខេត្តរតនគិរី បាននិយាយថា បច្ចុប្បន្នមាននារីកាន់តែច្រើនហើយ ដែលចាប់អារម្មណ៍ និង ចូលហាត់រៀនរបាំជាប្រពៃណីរបស់ពួកគេ។
ប្រធានក្រុមរូបនេះបានបន្ថែមថា ជាក់ស្ដែងនៅក្រុមសិល្បៈរបស់លោក ដែលទើបបង្កើតប៉ុន្មានឆ្នាំនេះ មានសមាជិកជាច្រើននាក់ ប្រមូលផ្ដុំទៅដោយជនជាតិទំពួន ហើយភាគច្រើនជានារីក្មេងៗ ក្នុងគោលបំណងដូចគ្នា គឺបន្តប្រពៃណីដូនតាកុំឱ្យបាត់បង់។
បុរសជនជាតិទំពួនរូបនេះបានឱ្យដឹងទៀតថា របាំដែលក្រុមរបស់លោកនិយមសម្ដែងភាគច្រើនទាក់ទងទៅនឹងជីវភាពរស់នៅរបស់ជនជាតិដើមដូចជា របាំសែនព្រេន, របាំបូតស្រូវ, របាំការកូន ជាដើម ដោយរក្សាបានតាមទម្រង់តាមដូនតាទាំងស្រុង។ ដោយឡែកសព្វថ្ងៃមានក្មេងៗជនជាតិទំពួនជាច្រើនក៏ត្រូវបានឪពុកម្ដាយរបស់ពូកគេបញ្ជូនឱ្យចូលរួមហាត់របាំដូនតាផងដែរ ទន្ទឹមគ្នានឹងការសិក្សា។
ក្នុងនាមជាប្រធានក្រុមសិល្បៈ ប្រិញ ផាម បានសម្ដែងក្ដីរំពឹងថា របាំជាប្រពៃណីដូនតារបស់ជនជាតិដើមទំពួនទាំងអស់ ពិតមិនអាចបាត់បង់ពីផែនដីនោះទេ ទោះមានការប្រែប្រួលទម្លាប់នៃការរស់នៅខ្លះយ៉ាងណាក្ដី៕
ខាងក្រោមនេះ ជាសមាជិកស្រីៗរបស់ក្រុមរបាំភូមិល្អិនចម នៃខេត្តរតនគិរី៖
អានអត្ថបទ៖ ច្បាស់ការហើយ…ពេជ្រ សោភា ចូលរោងការខែកុម្ភៈ!
អានអត្ថបទ៖ កូននាយ ឆើត គីសាន់ រ៉ៃយ៉ា សម្ដែងផង រត់រ៉ឺម៉កកង់៣ផង
អត្ថបទ៖ សំ ជំនាញ