​កូន​នាយ​ ឆើត គីសាន់ រ៉ៃយ៉ា សម្ដែង​ផង រត់​រ៉ឺម៉ក​កង់​៣​ផង

  • 2015-01-27 00:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពី​ក្រោយ​អាជីព​ជា​តារា​សម្ដែង​ស្លៀកពាក់​ហ៊ឺហា​ស្ទើរ​រាល់​ថ្ងៃ​នោះ គីសាន់ រ៉ៃយ៉ា គ្រាន់​តែ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​៣​ពេល​យប់​ម្នាក់ នៅ​ម្ដុំ​ព្រែកប្រា​ប៉ុណ្ណោះ ដើម្បី​រក​កម្រៃ​មក​បង្គ្រប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ។

 

សកម្មភាព​សម្ដែង​របស់ គីសាន់ រ៉ៃយ៉ា
  កូន​ប្រុស​របស់​តារា​កំប្លែង​នាយ ឆើត រូប​នេះ​បាន​និយាយ​ប្រាប់​ថា អាជីព​បន្ថែម​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​៣​ពេល​យប់​ដូច្នេះ អាច​រក​កម្រៃ​បាន​ខ្លះ​ដែរ។ ហើយ​ជួន​កាល​ទៀត រ៉ឺម៉ក​កង់​៣​របស់​គេ អាច​មធ្យោបាយ សម្រាប់​ធ្វើ​ដំណើរ​ទៅ​ថត​រឿង​ម្ដងម្កាល​ទៀត​ផង។ ព្រោះ​រូប​គេ​គ្មាន​ប្រាក់​ឯណា មក​ទិញ​រថយន្ត​ទំនើប​ដូច​តារា​ផ្សេង​ទៀត​ឡើយ បន្ទាប់​ពី​ចំណាយ​ពេល​ប្រឡូក​ក្នុង​វិស័យ​នេះ​ជិត​១០​ឆ្នាំ​មក​នេះ។

 

រ៉ៃយ៉ា ប្រាប់​Sabayថា៖“ មាន​អី!...បាន​កង់​៣​ហ្នឹង​ហើយ គ្រាន់​ហ្នឹង​ដាក់​ខោអាវ​ពេល​ទៅ​ថត​រឿង​ម្ដងម្កាល និង​រត់​ពេល​យប់​គ្រាន់​បាន​លុយ​ខ្លះ​ដែរ ផ្សំ​គ្នា​មួយ​ចំណូល​ម៉ែ​លក់​បាយ"។

 

តារា​សម្ដែង​ខាង​លើ​អះអាង​ថា ខ្លួន​គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន​នោះ​ទេ ព្រោះ​នេះ​លទ្ធភាព​ជាក់​ស្ដែង ដែល​គ្រួសារ​មាន។ ជា​រឿយៗ​អ្នក​ដឹក​នាំ​រឿង ឬ​អ្នក​រួម​អាជីព​ផ្សេង​ទៀត តែង​ពោល​សរសើរ​ចំពោះ​តារា​រូប​នេះ។ ទោះ​បី​ជា​ឪពុក​របស់​គេ បាន​ចាប់​អាជីព​សិល្បៈ​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ជីវភាព​នៅ​តែ​លំបាក​ដដែល គឺ​បាន​ត្រឹម​តែ​រស់​ប៉ុណ្ណោះ និង​ខ្វះខាត​មុខ​ក្រោយ​ទៀត​ផង។

 

សកម្មភាព​សម្ដែង​របស់ គីសាន់ រ៉ៃយ៉ា
  ដូច្នេះ​តារា​សម្ដែង​រូប​នេះ ត្រូវ​សហការ​គ្នា​ជាមួយ​បង​ប្អូន ដើម្បី​ស្វែង​រក​ចំណូល​បន្ថែម​មិន​ឲ្យ​ពេល​វេលា​ហួស​ទៅ​ដោយ​ឥតប្រយោជន៍​ឡើយ។ ប្រសិន​បើ​​ទំនេរ​ពី​ការ​សម្ដែង រ៉ៃយ៉ា តែង​ទាក់ទង​តាម​ផ្ទះ​ល្វែង​សង់​ថ្មី​នានា ដើម្បី​ម៉ៅការ​បោស​សម្អាត​ជា​ថ្នូរ​ទៅ​នឹង​ប្រាក់។ រូប​គេ​បញ្ជាក់​ថា ដោយ​សារ​មាន​​បញ្ហា​ជីវភាព​ដូច្នេះ រូប​គេ​នៅ​មិន​ទាន់​គិតគូរ​រឿង​ស្នេហា​នោះ​ទេ៕

 

សកម្មភាព​រត់​រ៉ឺម៉ក​កង់៣ របស់ គីសាន់ រ៉ៃយ៉ា

 

 

អាន​អត្ថបទ៖ មួយមួយ មិន​ច្បាស់​រឿង​ចូល​សិល្បៈ​វិញ   អាន​អត្ថបទ៖ ពេជ្រ អាវីហ្សា ឡើង​ស៊េរី Lexus 570 ក្រោយបាត់ RX 300   អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ពី​សាមី​ខ្លួន