ឡើង​គីឡូ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ មួយ​មួយ មិន​ទាន់​ច្បាស់​​វិល​មក​​កាន់​វិថី​សិល្បៈ​វិញ

  • 2015-01-26 18:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​មួយ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ពី​គម្រោង​​វិល​​មក​កាន់​វិថី​សិល្បៈ​វិញ​ ព្រោះ​តែ​ឡើង​គីឡូ​ខ្លាំង​ពេក ក្រោយ​​ពី​ផ្អាក​អាជីព​មួយ​នេះ​ជា​ង​មួយ​ឆ្នាំ​មក។

 

កញ្ញា​ប្រាប់ Sabayថា​៖"មិន​ដឹង​ថ្ងៃ​ណា​ទេ​បង​ព្រោះ​ការងារ​ក្រៅ​រវល់​​ច្រើន ហើយ​ណា​មួយ​រាង​ធាត់​ចង់​ដូច​ជ្រូក​ទៀត​ ចូល​វិញ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ តែ​ឥឡូវ​ជា​គ្រាន់​ជាង​មុន​តិច​វិញ​"។

 

គីម​ឡាង ហៅ​ មួយ​មួយ​ បន្ត​ ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​ពី​វិស័យ​សិល្បៈ ព្រោះ​តែ​នាង​រវល់​ការងារ​​សង្គម​ទាំង​​ក្នុង និង​ក្រៅ​ប្រទេស។ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្លួន​មិន​អាច​មាន​ពេល​មក​ប្រឡូក​សិល្បៈ​វិញ​បាន។

 

មួយ​មួយ​ ឡើង​គីឡូ​ខ្លាំង​ក្រោយ​ផ្អាក​សិល្បៈ​ជាង​មួយ​ឆ្នាំ

 

យ៉ាង​ណា​ក៏​ដោយ​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​រូប​នេះ​អះអាង​ថា​ នៅ​តែ​មាន​ផលិតករ និង​ផលិតកម្ម​ផ្សេងៗ​ទាក់ទង​មក​ដើម្បី​ថត​រឿង ថត​ខារ៉ាអូខេ ឬ​កម្មវិធី​ផ្សេងៗ​ទៀត ប៉ុន្តែ​នាង​មិន​ទទួល​ឡើយ។

 

ប្រសិន​បើ​ភាព​ធាត់​បច្ចុប្បន្ន​អាច​វិល​​ទៅ​រក​ភាព​ដើម ហើយ​ការងារ​សង្គម​ជា​មួយ​បង​ស្រី​មិន​រវល់​ខ្លាំង​ដូច​មុន​ មួយ​មួយ ប្រាប់​ថា​ នឹង​មាន​ពេល​​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​ឡើង។

 

ទោះ​ជា​ប្រឡូក​សិល្បៈ​ឡើង​វិញ​​តារា​សម្ដែង​រូប​នេះ​ប្រាប់​ថា នាង​មិន​ទទួល​ថត​ខ្សែ​ភាពយន្ត ព្រោះ​នាង​ធ្លាប់​និយាយ​ពី​មុន​មក​ហើយ​ថា ខ្លាច​ស្បែក​ខ្មៅ​ទោះ​ជា​ទទួល​​ប្រាក់​​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ទន្ទឹម​នឹង​នេះ​កញ្ញា​លើក​ឡើង​ថា ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ ​នៅ​តែ​ទទួល​ដូច​មុន​ប្រសិន​បើ​មាន​ខាង​ក្រុមហ៊ុន ឬ​ផលិតកម្ម​ទាក់ទង​មក។

 

“រឿង​ថត​ខារ៉ាអូខេ និង​ភាពយន្ត​ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​បង​អីចឹង ខ្ញុំ​អត់​ទទួល​ទេ ព្រោះ​ខ្លាច​ស្បែក​ខ្មៅ ហើយ​បើ​ស្ប៉ត គឺ​ខ្ញុំ​ទទួល ព្រោះ​ប្រើ​ពេល​តិច និង​ទទួល​ចំណូល​បាន​គួរសម"។ មួយ​មួយ​បន្ថែម។

 

អតីត​សមាជិក Cambodia Super Model ខាង​លើ​ចាត់​ទុក​ថា​ បើ​ទោះ​ជា​សកម្មភាព​សិល្បៈ​មួយ​​រយៈ​ចុង​ក្រោយ​ហាក់​ស្ងប់ស្ងាត់​ខ្លាំង តែ​មិន​បាន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ខ្លួន​ឡើយ។ ក្នុង​ចំណូល​ទៀត​សោត​ក៏​មិន​ប៉ះពាល់​ដែរ ព្រោះ​មាន​ការងារ​ខាង​ក្រៅ​មាន​សកម្មភាព​ច្រើន។

 

មួយ​មួយ​ថ្ងៃ​កាត់​ចំណង​ដៃ ឆ័យលី ដាឡែន

 

មួយ​មួយ បាន​បោះ​ជំហាន​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​២០០៨ ក្រោយ​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក សាន ផានិត។ ​មក​ទល់​នឹង​ពេល​នេះ​​នាង​​មាន​វ័យ ២៦​ឆ្នាំ។ កញ្ញា បាន​ក្លាយ​ជា​ពិធីការិនី​នៅ CTN និង​ជា​សមាជិក​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Model មុន​នឹង​ផ្អាក​នៅ​ចុង​ឆ្នាំ​២០១៣៕

អានអត្ថបទបន្ត៖ ពេជ្រ អាវីហ្សា ឡើង​ស៊េរី Lexus 570 ក្រោយបាត់ RX 300   អានអត្ថបទបន្ត៖ ដល់​ក​ហើយ អេនឌី រក​បាន​ដៃគូ​ថ្មី​ស្អាត​អស់​ទាស់…!   អានអត្ថបទបន្ត៖ អ្នក​គាំទ្រ​ AOA ក្ដៅ​ក្រហាយ​រឿង Seolhyun ត្រូវ​គេ​

 

 

អត្ថបទ៖ អ៊ីង សុឡា