ពេជ្រ អាវីហ្សា ឡើងស៊េរី Lexus 570 ក្រោយបាត់ RX 300
- 2015-01-26 18:26:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ អាវីហ្សា ឡើងស៊េរី Lexus 570 ក្រោយបាត់ RX 300
ចន្លោះមិនឃើញ
ពេជ្រ អាវីហ្សា បានប្ដូរមកជិះរថយន្តទំនើប Lexus 570 ក្រោយបាត់ Lexus RX 300 កាលពីពេលថ្មីៗកន្លងទៅ។ ការឡើងស៊េរីឡានទំនើបដូច្នេះ បន្ទាប់ពីនាងបានជួបដៃគូថ្មី។
វត្តមានតារា sexy រូបនេះរួមនឹងគូស្នេហ៍ថ្មី បានធ្វើឱ្យអ្នកសិល្បៈរួមអាជីព និងក្រុមអ្នកសារព័ត៌មានភ្ញាក់ផ្អើលក្នុងពិធីកាត់ចំណងដៃ ឆ័យលី ដាឡែន និងស្វាមីនៅ កោះពេជ្រ កាលពីចុងសប្ដាហ៍មុន។
ពេជ្រ អាវីហ្សា និងសង្សារថ្មី ថ្ងៃកាត់ចំណងដៃ ឆ័យលី ដាឡែន
គូស្នេហ៍ថ្មីរបស់ ពេជ្រ អាវីហ្សា បើករថយន្តទំនើប Lexus 570 មកចតនៅមុខមនុស្សម្នាជាច្រើន ហើយដើរចូលទៅពិធីមង្គលការ ដោយមិនបាននិយាយស្ដីរកនរណាម្នាក់ឡើយ។
ជុំវិញការប្ដូរមកជិះឡានទំនើប រួមនឹងបុរសជាគូស្នេហ៍ថ្មីខាងលើ តារាល្បីឈ្មោះតាមរយៈការបង្ហាញសម្រស់ដើមទ្រូង ពេជ្រ អាវីហ្សា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទនាង call ចូលជាច្រើនលើកតែមិនមានអ្នកទទួល។
ទោះជាយ៉ាងណាក៏ដោយប្រភពសុំមិនបញ្ចេញឈ្មោះពីអ្នកសិល្បៈម្នាក់ប្រាប់ថា គូស្នេហ៍ថ្មីរបស់តារាសម្ដែងខាងលើ នាងទើបតែជួបកាលពីពេលថ្មីៗប៉ុណ្ណោះ ក្រោយចែកផ្លូវដើរនឹងបុរសម្នាក់ដែលគេអះអាងថាជាម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះមួយនៅភ្នំពេញនាពេលថ្មីៗ។
ប្រភពបន្តថាបុរសមានវ័យក្បែរ ៣០ឆ្នាំនេះនាងទើបជួប គឺស្រលាញ់ និងថ្នាក់ថ្នមជាខ្លាំង ដោយផ្ដល់នូវអ្វីៗគ្រប់បែបយ៉ាងប្រសិនបើត្រូវការ។ ជាក់ស្ដែងដូចរថយន្តទំនើប Lexus 570 បើកទៅចូលរួមពិធីកាត់ចំណងដៃ ឆ័យលី ដាឡែន ខាងលើស្រាប់។
រថយន្តថ្មីសន្លាង Lexus 570 របស់ ពេជ្រ អាវីហ្សា
កញ្ញា ពេជ្រ អាវីហ្សា ទើបតែបោះជំហានចូលសិល្បៈប៉ុណ្ណោះ។ ការហ៊ានបញ្ចេញដើមទ្រូង sexy ដោយមិនខ្លាចទស្សនិកជនរិះគន់ធ្វើឱ្យនាងល្បីឈ្មោះមួយរំពេច៕
អានអត្ថបទបន្ត៖ដល់កហើយ អេនឌី រកបានដៃគូថ្មីស្អាតអស់ទាស់…!
អានអត្ថបទបន្ត៖ Miley Cyrus លេងកាន់តែខ្លាំង ដោះអាវខ្ទេចគ្មានសល់
អានអត្ថបទបន្ត៖ ប្រវត្តិពិត Sola Aoi តារាជប៉ុនម្នាក់ក្នុងរឿង “I Fine
អត្ថបទ៖ អ៊ីង សុឡា