"American Sniper”​ ​​ឈរ​កំពូល​តារាង​ Box Office ​សប្ដាហ៍​នេះ​

  • 2015-01-28 18:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  សប្ដាហ៍​នេះ ខ្សែភាពយន្ត "American Sniper”​ បាន​ជាប់​លេខ​មួយ​លើ​តារាង Box Office អាមេរិក ដោយ​រក​បាន​ ៦៤,៦ ​លាន​ដុល្លារ​ពី​ការ​ចាក់​បញ្ចាំង​ទូទាំង​សហរដ្ឋ​អាមេរិក​ក្នុង​សប្តាហ៍​នេះ។​  

American Sniper” ​និយាយ​រៀបរាប់​ពី​ប្រវត្តិ​ពិត​របស់​អ្នក​បាញ់​ស៊ីប​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​បម្រើ​ការ​នៅ​ U.S. Navy SEAL ​គឺ​លោក​ Chris Kyle។ ​ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​អ៊ីរ៉ាក់​ លោក​បាន​សម្លាប់​សត្រូវ​បាន​ ២៥៥ ​នាក់​ ក្នុង​នោះ​ ១៦០ ​នាក់​ត្រូវ​បាន​បញ្ជាក់​ថា ​ស្លាប់​ពិត​ប្រាកដ។ ​គាត់​ជា​ស្វាមី​ ​និង​ឪពុក​ដ៏​ល្អ​ម្នាក់។ ​​ទោះ​ជា​មាន​ជំនាញ​បាញ់​ត្រង់​នៅ​លើ​សមរភូមិ​ Chris ​បែរ​ជា​ស្លាប់​ក្រោម​ដៃ​មិត្តភ័ក្ដិ​របស់​លោក​ពេល​បង្រៀន​មិត្តភ័ក្ដិ​រូប​នោះ​​បាញ់​កាំភ្លើង​ នៅ​កន្លែង​​ហាត់​បាញ់​កាំភ្លើង​ដោយ​បញ្ហា​បច្ចេកទេស។​​  

 

ចំណាត់​ ថ្នាក់​ទី​ពីរ​បាន​ទៅ​លើ ខ្សែ​ភាពយន្ត​ "The Boy Next Door” ​ដែល​ទើប​ចាក់​បញ្ចាំង​បាន​មួយ​សប្ដាហ៍ ​​ហើយ​ចំណាត់ថ្នាក់​លេខ​៣ គឺ​ភាពយន្ត​"Paddington”។ ចំណែក​ "The Wedding Ringer” បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ ដោយ​អាច​រក​ចំណូល​បាន​ជាង ១,លាន​ដុល្លារ ក្នុង​សប្ដាហ៍​ទី​ របស់​ខ្លួន ​ស្រប​ពេល”Taken 3” ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ៥ ដោយ​មាន​ចំណូល ​៧,៤ ​លាន​ដុល្លារ។​

ខាង​ក្រោម​នេះ គឺ​ជា​ចំណាត់ថ្នាក់​ភាពយន្ត​កំពូល​ទាំង ១០​លើ តារាង Box Office អាមេរិក (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​១១ ខែ​មករា)

 

. ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
American Sniper ៦៤, ​លាន​ដុល្លារ ២០០,លាន​ដុល្លារ  ៥
The Boy Next Door ១៤, ​លាន​ដុល្លារ ១៤, លាន​ដុល្លារ  ១
Paddington ១២,លាន​ដុល្លារ ៣៩, លាន​ដុល្លារ  ២
The Wedding Ringer ១១, លាន​ដុល្លារ ៧៥, លាន​ដុល្លារ  ២
Taken 3 ,​លាន​ដុល្លារ ១០១,៦​លាន​ដុល្លារ  ៣
The Imitation Game ,លាន​ដុល្លារ ៦០, ​លាន​ដុល្លារ  ៩
Strange Magic ,លាន​ដុល្លារ , លាន​ដុល្លារ  ១
Selma ,លាន​ដុល្លារ ៣៩,​លាន​ដុល្លារ  ៥
Mortdecai , , ​លាន​ដុល្លារ  ១
១០ Into the Woods , លាន​ដុល្លារ ១២១, លាន​ដុល្លារ  ៥
 

ទស្សនា​ឈុត​ខ្លី​ៗ ពី​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៥៖

American Sniper http://youtu.be/5bP1f_1o-zo  

The Boy Next Door  

http://youtu.be/MgbBwovOOoc  

Paddington  

http://youtu.be/X-d-V9jXYDE  

The Wedding Ringer  

http://youtu.be/KG5CnCgnplU  

Taken 3  

http://youtu.be/JuU0M2xBasc

 

អាន៖ បើ​ឈិន ឡុង និង​​Pacquiao​ សម្ដែងរឿង​​​​ “The Expendables 4” យល់​ម៉េចដែរ?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ IMDB

អត្ថបទពេញនិយម
អត្ថបទថ្មី