Luhan អតីតសមាជិក EXO ស្ដាយក្រោយ ពេលក្លាយជាតារាល្បី
- 2015-01-29 15:42:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Luhan អតីតសមាជិក EXO ស្ដាយក្រោយ ពេលក្លាយជាតារាល្បី
ចន្លោះមិនឃើញ
ក្រោយមានឱកាសថតដាក់ក្របមុខ ទស្សនាវដ្ដី ELLE China ប្រចាំខែកុម្ភៈ Luhan បានបង្ហើបឱ្យដឹងពីអារម្មណ៍សោកស្ដាយ នៅពេលដែលខ្លួនក្លាយជាតារា K-Pop ល្បី។ លោកថានឹងពិចារណាឡើងវិញ បើអាចបកក្រោយបាន ។
ក្នុងកិច្ចសម្ភាសន៍ រយៈពេល ១នាទី៤០វិនាទីមួយ អតីតសមាជិកក្រុមចម្រៀងប្រុស EXO បានចែករំលែករឿងរបស់ខ្លួនជាច្រើន ដូចជាការកម្សាន្ត អ្វីដែលខ្លួនចង់ធ្វើបើអាចធ្វើឱ្យពេលវេលាថយក្រោយទៅវ័យ២០ឆ្នាំវិញ និងបំណងប្រាថ្នាក្នុងឆ្នាំ២០១៥នេះជាដើម។
Luhan បញ្ចេញទស្សនៈដោយស្មោះត្រង់ថា “ បើអាចបកក្រោយ នៅពេលខ្ញុំមានអាយុ២០ឆ្នាំវិញ ខ្ញុំប្រហែលរើសផ្លូវដើរផ្សេង។ ប្រហែលខ្ញុំមិនរើសអាជីពជាអ្នកសិល្បៈម្ដងទៀតទេ...ខ្ញុំអាចរើសយកបាល់ទាត់"។
តារាវ័យ២៤ឆ្នាំ ថែមទាំងបន្តចែករំលែក ពីចំណង់ចំណូលចិត្ត លើវិស័យបាល់ទាត់ ដែលខ្លួនបានលេងក្នុងអំឡុង World Cup ឆ្នាំ២០០២ដែរថា កាលនោះលោកជាខ្សែប្រយុទ្ធ។
តារាចិនកាត់កូរ៉េកើតនៅទីក្រុងប៉េកាំងរូបនេះបានធ្លាក់ ពេលចូលធ្វើតេស្តនៅផលិតកម្ម JYP Entertainment ក្នុងប្រទេសចិន កាលពីឆ្នាំ២០០៨។ ពេលកំពុងសិក្សានៅទីក្រុងសេអ៊ូល ឆ្នាំ២០១០ Luhan ត្រូវអ្នកតំណាងរបស់ផលិតកម្ម SM Entertainment ជួយ ហើយឱ្យទៅធ្វើតេស្តសាកល្បង នៅកម្មវិធីប្រចាំឆ្នាំ S.M. Casting System ហើយក៏បានជាប់អ្នកហ្វឹកហាត់ (Trainee)។
ថ្មីៗនេះស្ថានភាពរបស់ Luhan ដូចមិនសូវជាល្អប៉ុន្មានទេ ព្រោះតែតារារូបនេះកំពុងមានក្ដីក្ដាំ ជាមួយផលិតកម្ម SM Entertainment របស់ខ្លួន។ Luhan បានប្ដឹងផលិតកម្មនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីសុំបញ្ចប់កុងត្រា តែមកដល់ពេលនេះ មិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ៕
អត្ថបទទាក់ទង៖
ទម្លាយមូលហេតុនាំឲ្យ Luhan ឆ្អែតចិត្ត សុំដើរចេញពី SM និងក្រុម EXO
បែកធ្លាយ Luhan របស់ក្រុម EXO ប្ដឹងសុំដើរចេញពីផលិតកម្ម SM
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ koreaboo