ស៊ន សៀវម៉ី ឈានទៅរកមេដាយមាសហើយនៅ Asian Games
- 2014-10-03 20:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន សៀវម៉ី ឈានទៅរកមេដាយមាសហើយនៅ Asian Games
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូ ស៊ន សៀវមីបានផ្តួលម្ចាស់មេដាយមាសស៊ីហ្គេមពីរសម័យរបស់ហ្វីលីពីន ALORA Kirstie Elaine ដោយលទ្ធផល៦-៥ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានឡើងវគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងយកមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៤។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ស៊ន សៀវម៉ី ត្រូវប៉ះកីឡាការិនីអ៊ីរ៉ង់។
មុននេះ ស៊ន សៀវម៉ី ផ្តួលកីឡាការិនីអ៊ូបេគីស្ថាន Abdullaeva Umida ដោយលទ្ធផល ២៩-៧ក្នុងវគ្គ៨នាក់ចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់-៧៣គីឡូក្រាម។ ការទទួលបានជ័យជម្នះនេះពិតជាមានន័យបំផុតសម្រាប់ក្រុមកីឡាកម្ពុជា បន្ទាប់ពីរយៈពេល៤៤ឆ្នាំចុងក្រោយនេះមិនធ្លាប់ស្គាល់មេដាយណាមួយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games ហើយសៀវម៉ីមានមេដាយប្រាក់ក្នុងដៃជាស្រេចហើយ។
ចំណែកបងស្រីម្ចាស់មេដាយប្រាក់ស៊ីហ្គេម ស៊ន ដាវីនចាញ់កីឡាការិនីអ៊ីរ៉ង់ Khodabandeh ដោយលទ្ធផល៨-១ ខណៈ ប៉ាន់ ខេមរ៉ាចាញ់ Zai Zai Abdul Wahab ក្នុងលទ្ធផល ២០-៨។
អត្ថបទ៖ ជាន ចាន់រ៉ា ប្រភព៖ NOCC