សើច​​​ទាំង​ព្រឹក​! កំប្លែង​គុន​ខ្មែរបិទ​ភ្នែក​​កាល​ពី​​ថ្ងៃ​អាទិត្យ​

  • 2015-01-29 15:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ទូរទស្សន៍​បាយ័ន​បាន​បង្កើត​ភាព​សប្បាយ​រីក​រាយ​​យ៉ាង​ខ្លាំង​ដល់​អ្នក​ទស្សនា​គ្រប់​ៗ​គ្នា​ដោយ​នាំ​មក​នូវ​ការ​ប្រដាល់​គុន​ខ្មែរ​បិទ​ភ្នែក។ កីឡាករ​វ័យ​ក្មេង​ពីរ​នាក់​ត្រូវ​បាន​យក​កន្សែង​ចង​រុំ​ភ្នែក​ឲ្យ​ជិត​ ហើយ​ពួកគេ​ត្រូវ​វាយ​គ្នា​តាម​សំឡេង​ខ្យល់ ឬ​សំឡេង​កណ្ដឹង​របស់​អាជ្ញា​កណ្តាល។ ការ​ប្រកួត​ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ទឹក​​ត្រូវ​មាន​អ្នក​ឈ្នះ​ចាញ់​ពិត​ប្រាកដ។ បន្ទាប់​ពី​ចប់​ទឹក​នីមួយ​ៗ និង​ចាប់​ផ្តើម​ប្រកួត​ទឹក​ថ្មី កីឡាករ​ទាំង​ពីរ​ត្រូវ​បាន​បង្វិល​ពីរ​បី​ជុំ​ទើប​ប្រកូត​បន្ត។ ទី​បំផុត​បង្គោល​ក្រហម​ជា​អ្នកឈ្នះ​​ពិន្ទុ។

 

សម្រាប់​អ្នក​មិន​ទាន់​បាន​មើល នេះ​វីដេអូ​កំប្លែង​គុន​ខ្មែរ​  

http://youtu.be/zbAmcsYGN3A អត្ថបទ៖ ជាន ចាន់រ៉ា