“កំណប់​បះ​សក់" បញ្ចាំង​ផ្លូវ​ការ​ខែ​វិច្ឆិកា ឥឡូវ​មើល Trailer សិន!!!

  • 2014-09-15 17:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ដំបូង​របស់​ផលិតកម្ម "Spider” រឿង "កំណប់​បះ​សក់" ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ដើម​ខែ​វិច្ឆិកា ២០១៤​ខាង​មុខ បន្ទាប់​ពី​បញ្ចប់​ការ​ថត និង​កាត់​ត​កែ​សម្រួល​បច្ចេកទេស​​រួច​រាល់។ រោងភាពយន្ត Major Cineplex, Major Cineplex និង Legend (សាខា City Mall, TK និង​ស្ទឹង​មានជ័យ) នឹង​ទទួល​ដាក់​បញ្ចាំង​ភាពយន្ត​ខ្មោច​កំប្លែង​សើច​សប្បាយមួយ​​នេះ។

លោក សន ចាន់​តារារិទ្ធ អ្នក​ដឹកនាំ​ថត​នៃ​រឿង​ខាង​លើ បាន​ប្រាប់​ថា តាម​ពិត​ទៅ​រឿង "កំណប់​បះ​សក់" របស់​លោក​ត្រូវ​ដាក់​បញ្ចាំង​តាំង​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា​ឯណោះ ព្រោះ​អ្វី​ៗ​រួច​រាល់ ១០០% ហើយ ប៉ុន្តែ​​ត្រូវ​លើក​ពេល​ទៅ​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​នេះ​វិញ​ដោយ​សារ​បុណ្យ​អុំទូក។ "ខាង Westec គេ​សា​រ៉េ​ដាក់​ឲ្យ​យើង​ឲ្យ​ចំ​រដូវ​បុណ្យ​អុំ​ទូក យើង​អត់​បាន​លូក​ដៃ​ទេ ព្រោះ​ខ្ញុំ​ទាក់​ទង Westec ឲ្យ​ធ្វើ​ការងារ​នេះ​រហូត​មក គេ​ថា​បុណ្យ​អុំ​ទូក​អាច​មាន​អ្នក​ចូល​ច្រើន!"។

កំពុង​តែ​ត្រៀម​ស្វាគមន៍​បុណ្យ​អុំ​ទូក​ដែល​ទើប​រៀប​ចំ​ថ្មី​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ខកខាន​អស់​រយៈ​៣​ឆ្នាំ​ហើយ​នោះ "កំណប់​បះ​សក់" បាន​ចេញ Trailer ផ្លូវ​ការ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។ អីចឹង​តោះ...ទស្សនា​ទាំង​អស់​គ្នា...!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម