កំពូល​ Playmakers ទាំង១០ ក្នុង​ពិភព​បាល់ទាត់

  • 2015-01-30 23:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Playmakers គឺ​សំដៅ​​ទៅ​លើ​កីឡាករ​ដែល​នាំ​លេង ឬ​​ពូកែ​ចែក​បាល់​ដល់​មិត្ត​រួម​ក្រុម​​លេង ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​ ជា​តំណែង​លេខ១០ (Role No.10)។

 

​Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​នូវ​កំពូល​កីឡាករ​ Playmakers កំពូលៗ​ទាំង​១០​រូប​ នា​ពេល​បច្ចុប្បន្ន​ ដូច​ខាង​ក្រោម៖

 

១. Cesc Fabregas (Chelsea, អេស្ប៉ាញ​)

 

 

គឺជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ដែល​លេង​ឲ្យ​ក្រុម​អង់គ្លេស Chelsea និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ កីឡាករ​វ័យ​២៧ឆ្នាំ​លេង​ជា​ខ្សែ​បម្រើ​កណ្ដាល ឬ​ខ្សែ​បម្រើ​ប្រយុទ្ធ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​លេង​ជា​ខ្សែ​បម្រើ​ស្លាប​ផង​ដែរ។ Fabregas លេង​មិន​បាន​ល្អ​ប៉ុន្មាន​ទេ កាល​នៅ​ក្រុម Barca ប៉ុន្តែ​បន្ទាប់​ពី​ផ្ទេរ​មក​កាន់​ក្រុម​តោ​ខៀវ​កាល​ពី​ដើម​រដូវ​កាល​មក កីឡាករ​ដែល​មាន​កម្ពស់​ ១,៧៥ម រូប​នេះ លេង​ឡើង​ជើង​យ៉ាង​ខ្លាំង។

 

២. Andres Iniesta (Barcelona, អេស្ប៉ាញ)

 

 

គឺជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ដែល​លេង​ឲ្យ​ក្រុម FC Barcelona និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​កណ្ដាល​។ កីឡាករ​វ័យ​៣០ឆ្នាំ លេង​បាន​ល្អ​ណាស់ ជា​ពិសេស​គឺ​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​កីឡាករ​ Lionel Messi, Neymar និង​ខ្សែ​ប្រយុទ្ធ Luis Suarez​ ។

 

៣. Andrea Pirlo (Juventus, អ៊ីតាលី)

 

 

គឺជា​កីឡាករ​សញ្ជាតិ​អ៊ីតាលី ដែល​លេង​ឲ្យ​ក្រុម​ Juventus និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​កណ្ដាល។ កីឡាករ​ជើងចាស់​វ័យ​៣៥ឆ្នាំ​ នៅ​តែ​លេង​ល្អ​ ជាពិសេស​គឺ​ការ​​ទាត់​បាល់​ពិន័យ (free-kick), ការ​គ្រប់​គ្រង​បាល់ និង​ការ​បញ្ជូន​ដល់​មិត្ត​រួម​ក្រុម​ជា​ដើម។

 

៤. David Silva (Manchester City, អេស្ប៉ាញ)

 

 

​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស Manchester City និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ភាគ​ច្រើន​កីឡាករ​វ័យ២៩ឆ្នាំ​រូប​នេះ លេង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ ឬ​អាច​លេង​ជា​ខ្សែ​បម្រើ​ស្លាប​ក៏​បាន។ ទោះ​បី​ជា​មាន​មាឌ​តូច​ល្អិត​បន្តិច ប៉ុន្តែ​ Silva ពូកែ​ជ្រែក​, ញាក់ និង​ស៊ុត​បាន​ល្អ​​ខ្លាំង​ណាស់។

 

៥. Mesut Ozil (Arsenal, អាល្លឺម៉ង់)

 

 

បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​អង់គ្លេស Arsenal និង​ក្រុម​ឥន្ទ្រីយ៍​​ដែក​អាល្លឺម៉ង់ ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ ឬ​ខ្សែ​បម្រើ​ស្លាប។ អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​ប្រាកដ​ជា​គិត​ថា​​ កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ​លេង​មិន​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​មុន​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Emirates កាល​ពី​ឆ្នាំ ២០១៣ គ្មាន​កីឡាករ​ណា​មួយ​នៅ​តំបន់​អឺរ៉ុប​ assists ​បាន​ច្រើន​ជាង​ Ozil នោះ​ទេ។

 

៦. Angel di Maria (Manchester United, អាហ្សង់ទីន)

 

 

បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​អង់គ្លេស​ Manchester United និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ស្លាប ឬ​បម្រើ​ប្រយុទ្ធ។ កីឡាករ​វ័យ​២៦ឆ្នាំ លេង​ពុំ​ទាន់​បាន​ល្អ​ប៉ុន្មាន​ទេ នៅ​ក្នុង​កីឡដ្ឋាន Old Trafford ប៉ុន្តែ​រូបគេ​នៅ​តែ​ជា​តួអង្គ​ដ៏​សំខាន់​សម្រាប់​ក្រុម​បិសាច​ក្រហម ក្នុង​រដូវ​កាល​នេះ។

 

៧. Luka Modric (Real Madrid, ក្រូអាត)

 

 

បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​អេស្ប៉ាញ Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​កណ្ដាល ប៉ុន្តែ​ក៏​អាច​ជា​បម្រើ​ប្រយុទ្ធ និង​បម្រើ​ស្លាប​ផង​ដែរ។ កីឡាករ​វ័យ​២៩ឆ្នាំ ​គ្រប់​គ្រង​បាល់​បាន​ល្អ និង​​លេង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​កីឡដ្ឋាន Estadio Santiago Bernabeu​។

 

៨. James Rodriguez (Real Madrid, កូឡុំប៊ី)

 

 

បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Real Madrid និង​ជម្រើស​ជាតិ​កូឡុំប៊ី ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ ឬ​បម្រើ​ស្លាប។ កីឡាករ​វ័យ​២៣​ឆ្នាំ បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​រូបគេ​គឺ​ជា​ម្ចាស់​បាល់​មាស​ នៅ​ World Cup កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

 

​​៩. Miralem Pjanic (AS Roma, បូស្នី-ហឺហ្ស៊េហ្គោវីណា)

 

 

​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​អ៊ីតាលី​ AS Roma និង​ក្រុម​ជម្រើស​ជាតិ​បូស្នី ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​កណ្ដាល​។ កីឡាករ​វ័យ​២៤ឆ្នាំ ​បាន​ដើរ​តួ​រ​យ៉ាង​សំខាន់​សម្រាប់​​ក្រុម​អ៊ីតាលី​មួយ​នេះ និង​បាន​ជួយ​ឲ្យ​ Roma ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​បច្ចុប្បន្ន។

 

១០. Mario Gotze ( Bayern Munich, អាល្លឺម៉ង់)

 

 

បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​អាល្លឺម៉ង់ Bayern Munich និង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ស្លាប​ឆ្វេង ឬ​បម្រើ​ស្លាប​ស្ដាំ។ ​កីឡាករ​វ័យ​២២ឆ្នាំ គឺ​ជា​តួឯក​នៅ​World Cup វគ្គ​ផ្ដាច់​​ព្រ័ត្រ​ឆ្នាំ ២០១៤ បន្ទាប់​ពី​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​​ប្រទេស​របស់​គេ​ ឈ្នះ​ក្រុម​អាហ្សង់ទីន។

 

​​​​តើ​ប្រិយមិត្ត​យល់​ថា កីឡាករ​ទាំង១០​រូប​ខាង​លើ​នេះ​ កីឡាករ​ណា​មួយ​ស័ក្ដិសម​ជា​កំពូល Playmakers នៅ​ក្នុង​ចិត្ត​អ្នក?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ CaughtOffSide