ទៅ​ប្រទេស​គេ​ខ្លះ ​ចង់​ថត​ Selfies​ អត់​បាន​ទេ​ គេ​ហាម​ណា៎!

  • 2015-01-31 15:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិត​តែ​ស្ទីល​នៃ​ការ​ថត​ខ្លួន​ឯង​ (Selfies)​ មាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ ប៉ុន្តែ​ការ​ថត​បែប​នេះ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ហាមប្រាម​ទៅ​វិញ។ ខាង​ក្រោម​នេះ​ជា​ប្រទេស​ដែល​ធ្វើ​ការ​ហាម​មិន​ឲ្យ​មាន​ការ​ថត​ Selfieឡើយ​ ក្នុង​ហេតុផល​ផ្សេង​ៗ។

 

១. អ៊ីរ៉ង់: ហាម​ថត​ Selfies​

 

កីឡាករ​ ឬ​គ្រូ​បង្វឹក​មិន​អាច​ថត​រូប​ជា​មួយ​នឹង​អ្នក​គាំទ្រ​​ស្រី ​ដោយសារ​ការ​បារម្ភ​ថា​ អ្នក​ផ្សេង​អាច​នឹង​យក​រូប​ទាំង​នោះ​ទៅ​ប្រើប្រាស់​​គេង​ចំណេញ​ផ្នែក​នយោបាយ​ ឬ​ធ្វើ​អ្វី​ផ្សេង​គួរ​ឲ្យ​អាម៉ាស់។

 

២. កូរ៉េ​ខាង​ត្បូង: ដង​ថត​ Selfies​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ​ទេ​

 

រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ប្រើ​ដង​ថត​ Selfies ​នោះ​ទេ​ ព្រោះ​ខ្លាច​រលក​សញ្ញា​ Bluetooth​ ចេញ​ពី​ឧបករណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ ដូច​ជា​ទូរសព្ទ​ដៃ​ជា​ដើម។ ​

 

៣. ទីក្រុង​ឡុងដ៍: អាច​ដាក់​បម្រាម​ហាម​ប្រើ​ដង​ថត​ Selfies​

 

ក្នុង​កម្មវិធី​មួយ​ចំនួន​ មាន​ដាក់​បិទ​ក្រដាស​ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ដង​ថត​ Selfies នោះ​ទេ​ ព្រោះ​នាំ​ឲ្យ​បាំង​អ្នក​ផ្សេង​មើល​អ្វី​មិន​ឃើញ។

៥. អារ៉ាប៊ីសាអ៊ូឌីត​: ហាម​ថត​ Selfies​ ក្នុង​ក្រុង​ Mecca​

 

ប្រមុខ​សាសនា​នៅ​ទី​ក្រុង​នេះ​ថ្លែង​ថា​ ការ​ផ្ដោត​អារម្មណ​ទៅ​លើ​ការ​ថត​ Selfies ​នេះ​ ខណៈ​ខ្លួន​កំពុង​បដិបត្តិ​សាសនា​ គឺ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​បែក​ខ្លួន​ចេញ​ពី​ការ​គោរព​ប្រតិបត្តិ​សាសនា​ទៅ​វិញ។

 

៥. ទីក្រុង​ Pamplona, អេស្ប៉ាញ: កុំ​ប្រថុយ​ ប្រយ័ត្ន​​មាន​ស្អី​រត់​ជាន់​

 

មន្ត្រី​រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​អ្នក​ទេសចរណ៍​ថត​រូប​ Selfies​ ក្នុង​អំឡុង​វិធី​បុណ្យ​ "ពង្រត់​គោ"​ ប្រចាំ​ឆ្នាំ​នោះ​ទេ​ ព្រោះ​ដើម្បី​បង្ការ​កុំ​ឲ្យ​សត្វ​ទាំង​នោះ​ជាន់។

 

៦. ឆ្នេរ​ Garoupe, ប្រទេស​បារាំង: មិន​មែន​ជា​តំបន់​ថត​ Selfies​ ឡើយ​

អាជ្ញាធរ​បាន​ដាក់​បម្រាម​មិន​ឲ្យ​ថត​ Selfies​ ពីរ​សប្ដាហ៍​នៃ​ខែ​សីហា​ ដែល​ជា​ពេល​សម្រាក​មាន​មនុស្ស​ទៅ​លេង​ឆ្នេរ​ច្រើន​ខ្លាំង​ ក្នុង​គោល​បំណង​ចង់​បង្កើត​ឆ្នេរ​នេះ​ជា​ឋានសួគ៌​មួយ​ កុំ​ឲ្យ​អ្នក​ទៅ​លេង​​ឃើញ​តែ​មនុស្ស​ថត​មុខ​ ជើង​ ឬ​ដង​ខ្លួន​ខ្លួន​ឯង​គ្រប់​ពេល​វេលា។

 

៧. ទីក្រុងញីវយ៉ក: ថត​ Selfies សត្វ​គឺ​ខុស​ច្បាប់

 

ការ​ថត​ Selfies​ ជាមួយ​សត្វ​គឺ​ត្រូវ​បាន​ហាម​ដោយ​ច្បាប់។ កាល​ពី​ខែ​កុម្ភៈ​នា​ពេល​កន្លង​ទៅ​ ទីក្រុង​ញីវយ៉ក​ សហរដ្ឋ​អាមេរិក​បាន​ហាម​មិន​ឲ្យ​ថត​ជាមួយ​សត្វ​ខ្លា​ តោ​ ឬ​ពពួក​សត្វ​ឆ្មារ​ធំ​ជា​ច្រើន​ទៀត។

 

-អានអត្ថបទ៖ អ្នក​ម្ដាយ​ស៊ី​អារម្មណ៍​ម្នាក់​​នេះ​ ស្អាត​ឡើង​​កក្រើក​អ៊ីនធឺណិត

 

 

ប្រភព៖ foxnews, mirror

អត្ថបទថ្មី