“The Boy Next Door” ភាពយន្ត​​ក្ដៅ​សាច់​បំផុត​សម្រាប់ Jennifer Lopez

  • 2015-01-31 19:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង​អាមេរិក Jennifer Lopez បាន​ទទួល​ស្គាល់​ថា ភាពយន្ត​ថ្មី "The Boy Next Door” គឺ​ជា​ភាពយន្ត​មាន​ឈុត​ស្នេហា​រោលរាល​បំផុត​ដែល​នាង​ធ្លាប់​ថត​ក្នុង​ជីវិត​នេះ។

 

 

ក្នុង​ការ​សម្ភាសន៍​ក្នុង​កម្មវិធី HuffPost Live កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​ និង​សម្ដែង​វ័យ ៤៥ឆ្នាំ បាន​និយាយ​អំពី​ឈុត​ស្នេហា​ក្នុង​រឿង​ថ្មី​ដែល​ខ្លួន​បាន​សម្ដែង​នេះ​ថា "ឈុត​នេះ​ប្រហែល​ជា​ឈុត​រោលរាល​បំផុត ដែល​ខ្ញុំ​ធ្លាប់​សម្ដែង។ ខ្ញុំ​គិត​ថា ឈុត​នេះ​គឺ​ជា​ឈុត​សំខាន់​បំផុត ព្រោះ​វា​ជា​ឈុត​ដែល​កំណត់​ពី​សាច់​រឿង​បន្ត​បន្ទាប់​ទៀត​ក្នុង​ភាពយន្ត"។

 

សម្រាប់​ខ្សែ​ភាពយន្ត "The Boy Next Door” J.Lo បាន​សម្ដែង​ជា​តួ​គ្រូ​វិទ្យាល័យ​ម្នាក់​ឈ្មោះ Claire ដែល​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ក្រោយ​ពី​​​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បុរស​វ័យ​ក្មេង​​ម្នាក់​ជា​អ្នក​ជិត​ខាង សម្ដែង​ដោយ​តារា​វ័យ ២៧ឆ្នាំ Ryan Guzman។

 

ភាពយន្ត​នេះ បាន​ចេញ​បញ្ចាំង​នៅ​អាមេរិក​កាល​ពី​សប្ដាហ៍​មុន​ និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ភ្លាម​ៗ​លើ​តារាង Box Office ដោយ​អាច​រក​ចំណូល​បាន ១៦លាន​ដុល្លារ ក្នុង​រយៈ​ពេល​ចុង​សប្ដាហ៍​មុន។

 

“The Boy Next Door” ក៏​មាន​ចាក់​បញ្ចាំង​ហើយ​ដែរ​រោងភាពយន្ត​ផ្លាទីនៀម​ ផ្សារ​ទំនើប​សុរិយា ដោយ​កំណត់​អាយុ​អ្នក​ទស្សនា​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ ៕​​​​​​

 

http://youtu.be/0BttJca9kHQ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖usmagazine

អត្ថបទថ្មី