តារា K-Pop ៦​ដួង​នេះ ពិត​ជា​ពិបាក​ស្មាន​អាយុ​មែន

  • 2015-02-01 21:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ តែង​វាយ​តម្លៃ​អាយុ​តាម​រយៈ​មុខមាត់ និង​ស្បែក​ជា​ដើម ប៉ុន្តែ​បច្ចុប្បន្ន​ការ​ប៉ាន់ស្មាន​បែប​នេះ មិន​សូវ​ត្រូវ​ដូច​មុន​ឡើយ។ ជាក់​ស្ដែង តារា​កូរ៉េ​ទាំង ៧​ដួង​ខាង​ក្រោម​នេះ ពិត​ជា​មិន​អាច​វាយ​តម្លៃ​អាយុ​តាម​មុខ​មាត់ និង​រូបរាង​បាន​ឡើយ ព្រោះ​ហាក់​ខុស​ឆ្ងាយ​ពី​គ្នា។ អ្នក​ខ្លះ​មុខ​មើល​ទៅ​ក្មេង ប៉ុន្តែ​អាយុ​ច្រើន​ណាស់​ទៅ​ហើយ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត អាយុ​តិច​ទេ​តែ​មុខ​ដូច​ជា​ចាស់​ទុំ និង​មាន​រាងកាយ​លូតលាស់​ធំ​លើស​ពី​អាយុ។

 

១. Sojin ក្នុង​ក្រុម Girls’ Day

 

 

​Sojin ពេល​នេះ​មាន​វ័យ ២៨​ឆ្នាំ ជិត​ឈាន​ចូល ២៩​ឆ្នាំ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៅ​ហើយ ប៉ុន្តែ​​សម្រស់​នាង​នៅ​តែ​ក្មេង និង​ស្រស់​ស្អាត​មិន​ធម្មតា។

 

២. Victoria ក្នុង​ក្រុម f(x)

 

 

Victoria ពេល​នេះមាន​វ័យ ២៧​ឆ្នាំ​ហើយ ប៉ុន្តែ​នាង​នៅ​តែ​មាន​ភាព​សិចស៊ី ហើយ​ក្មេង​ជាង​វ័យ ពិបាក​ស្មាន​ដឹង​ពី​អាយុ​ពិត។

 

៣. Jungah ក្នុង​ក្រុម After School

 

 

Jungah ពេល​នេះ​មាន​វ័យ ៣១​ឆ្នាំ ហើយ​បើ​គិត​នៅ​ក្នុង​ក្រុម​នាង​មាន​អាយុ​លើស​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ក្ដី ក៏​សម្រស់​នាង​មើល​ទៅ​នៅ​តែ​ក្មេង​ប្រហាក់ប្រហែល​គេ​ដែរ។

 

៤. តារា​ចម្រៀង Lee Hyori

 

 

បើ​គិត​មក​ដល់​ពេល ​Lee Hyori មាន​វ័យ ៣៥​ឆ្នាំ​ហើយ ប៉ុន្តែ​មើល​ទៅ​នាង ហាក់​ដូច​ជា​នារី​ដែល​ទើប​មាន​វ័យ ២០​ឆ្នាំ​ប៉ុណ្ណោះ។

 

៥. HyunA ក្នុង​ក្រុម 4MINUTE

 

 

HyunA ត្រូវ​គេ​ចាត់​ទុក​ថា​ជា​តារា​សិចស៊ី​ម្នាក់​ក្នុង​ពិភព K-Pop។ ពេល​នេះ​នាង​ទើប​មាន​វ័យ ២២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​តារា​ផ្សេង​ទៀត នាង​ហាក់​ដូច​ជា​ចាស់​ជាង​វ័យ។

 

៦. Zelo ក្នុង​ក្រុម B.A.P

 

 

មើល​រូបរាង​ដ៏​ធំ និង​កម្ពស់​ដ៏​ខ្ពស់​ស្រលះ អ្នក​អាច​គិត​ថា Zelo មាន​វ័យ​មិន​តិច​ជាង ២០​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​តាម​ការពិត​រូប​គេ​ទើប​តែ​មាន​វ័យ ១៨​ឆ្នាំ​ប៉ុណ្ណោះ។

 

ចុចអាន៖ រក​ឃើញ​មូលហេតុ​​ដែល​នាំ​ឲ្យ​ Taeyeon ​គ្រោះថ្នាក់​លើ​ឆាក​ហើយ

 

ដោយ៖ គង់ វិសាល ប្រភព៖ koreaboo

អត្ថបទថ្មី