និស្សិតកសិកម្ម ចេញបទថ្មីទៀតហើយ ឡូយដដែល!
- 2015-02-01 21:55:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតកសិកម្ម ចេញបទថ្មីទៀតហើយ ឡូយដដែល!
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចេញបទចម្រៀងស្នាដៃថ្មី(Original Song)ដំបូងមានចំណងជើងថា "បំភ្លេចបងចុះ" កាលពីសប្ដាហ៍មុនទទួលបានការគាំទ្រច្រើន សប្ដាហ៍នេះ និស្សិតបញ្ចប់ការសិក្សាជំនាញកសិកម្ម ប៉ុន្តែបេះដូងនៅសិល្បៈលោក Nam Bank បានបញ្ចេញបទចម្រៀង Original Song ថ្មីមួយបទទៀតហើយ។
បទនេះមានចំណងជើងថា "សុំសិទ្ធិអូន កុំចាកចោលបង" ដែលទាំងទំនុកភ្លេង និងទំនុកច្រៀង គឺលោកនិពន្ធថ្មីខ្លួនឯងទាំងអស់។ ការងារនេះ លោក ប្រាប់ថាធ្វើតាមបេះដូងរបស់ខ្លួនឯងដែលស្រឡាញ់ចូលចិត្តសិល្បៈ និងមួយផ្នែក គឺចង់រួមចំណែកក្នុងកិច្ចការតែងនិពន្ធបទចម្រៀងមានបទភ្លេងថ្មីដោយខ្លួនឯង ក្នុងសិល្បៈតន្ត្រីខ្មែរ។
"សុំសិទ្ធិអូន កុំចាកចោលបង" គឺ Nam Bank ត្អូញត្អែរពីស្នេហាដ៏ឈឺចាប់មួយ ក្រោយមនុស្សស្រីដែលខ្លួនស្រឡាញ់ ចង់ចាកចោលក្នុងពេលដែលខ្លួនកំពុងស្រឡាញ់គេយ៉ាងងប់ងុល។
អត្ថបទ៖ និស្សិតកសិកម្មមែន ប៉ុន្តែស្នាដៃសិល្បៈមិនណយទេ អ្នកប៉ៃលិនរូបនេះ
ដូច្នេះតោះ...ស្ដាប់ទាំងអស់គ្នា!
http://youtu.be/xF1USmYki_c