រឿង​ដើម​ទ្រូង អូន ម៉ី រងការរិះគន់ខ្លាំង​ ពី​សាច់ញាតិ​

  • 2015-02-02 17:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់ញាតិ​ក្រុម​គ្រួសារ​របស់​តារា​សម្ដែង ​កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បាន​ខឹងសម្បា​​​នឹង​តារា​ស្រី​នេះ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ឃើញ​វីដេអូ​របស់​នាង​សម្ភាសជា​មួយ​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ អ្នកស្រី សោម រចនា ដែល​ត្រូ​វជា​ម្ដាយ​របស់​​អូនមី។

 

អ្នក​ស្រី សោម រចនា ម្ដាយ ​កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បាន​ប្រាប់ Sabay ថា សាច់ញាតិ​បាន​ស្ដី​បន្ទោស​អ្នក​ស្រី​ក៏​ដូច​ជា​កូន​អ្នក​ស្រី​ជា​ខ្លាំង បន្ទាប់​ពី​បាន​​ឃើញ​សារព័ត៌មាន​​ចេញ​ផ្សាយ​​ពី​កូន​អ្នក​ស្រី ដោយ​សាច់ញាតិ​បាន​​​ចោទ​ថា អ្នក​ស្រី​បាន​ស៊ុមគ្រលុំ​ជាមួយ​​កូន មិន​ចេះ​​ប្រដៅ និង​ បាន​ធ្វើ​ឲ្យ​ខូច​​ពូជ​ខូច​អំបូរ​អស់ ត្បិត​អី​ស្ដាប់​សម្ដីអូន​ម៉ី និយាយ​ប្រៀប​ដូច​ជា​ចង់​ហុច​ខ្លួន​ប្រាណ​ឲ្យ​គេ​តែ​ម្ដង ដើម្បី​ដោះដូរ​អ្វី​មួយ។

 

ភ្លាមៗ​ទាំង Facebook ក៏​ដូច​ជា ​​តាម​ទូរសព្ទ ត្រូវ​មិត្តភ័ក្ដិ​ក៏​ដូច​សាច់ញាតិ call ​និង Chat មក​ជា​ច្រើន​ស្ទើរ​មិន​មាន​ពេល​ឆ្លើយ​តប អ្នក​ខ្លះ​សរសើរ អ្នក​​ខ្លះ​ស្ដី​បន្ទោស។ តាម​សម្ដី​របស់​អ្នក​ស្រី សោម រចនា ចាប់​តាំង​ពី​ពេល​នោះ​មក អូនម៉ី មាន​​ការ​អៀនខ្មាស​ខ្លាំង​ណាស់ ព្រោះ​នាង​ទ្រាំ​​មិន​បាន​ទៅ​នឹង​ការ​តិះដៀលពី​មហាជន ហើយ​អ្នក​ស្រី​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​កូន​អ្នក​ស្រី កុំ​ឲ្យ​គិត​ច្រើន​ពេក។

 

ម្ដាយ​អូនម៉ី​បាន​លើក​ឡើង​ថា អ្នក​ស្រី​ស្គាល់​ច្បាស់​ណាស់​​ពី​ប្រពៃណី​ខ្មែរ ហើយ​អ្នក​ស្រី​ក៏​មិន​បណ្ដោយ​ឲ្យ​កូន​​ស្រី​ដើរ​លើស​គន្លង​​នោះ​ទេ  រាល់​ការ​ចេញ​ទៅ​ណា​មក​ណា​អ្នក​ស្រី​ទៅ​​តាម​ជា​និច្ច​មិន​បណ្ដោយ​ឲ្យ​កូន​ទៅ​តែ​ម្នាក់​ឯង​ឡើយ  ហើយ​អូនម៉ី​មុន​​ធ្វើ​អ្វី​មួយ​តែងតែ​សុំ​ការ​អនុញ្ញាត​ពី​ម្ដាយ​ជា​និច្ច។

 

អ្នក​ស្រី​បាន​បន្ត​ថា ធម្មតា​ទេ​រឿង​សិល្បៈ​បញ្ចេញ​ភាព​សិច​ស៊ី​តិច​តួច​វា​មិន​ទៅ​បញ្ហា​ចោទ​​ធំដុំ​​អ្វី​ឡើយ។ ម្យ៉ាង​កូន​អ្នក​ស្រី​នៅ​ក្មេង ការនិយាយ​ស្ដី​មិន​ដឹង​គ្រប់​ជ្រុងជ្រោយ​ ដូច​នេះ ​សូម​ឲ្យសាច់​ញាតិ​ក៏​ដូច​ជាទស្សនិកជន​មេត្តា​យោគយល់​ផង។

 

ទោះ​បី​ជា​មាន​ចំណុច​វិជ្ជមាន​​រិះគន់​​លើ​ភាព​សិច​ស៊ី​បែប​នេះ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ទីផ្សារ​សិល្បៈ​របស់​អូនម៉ី បែរ​ជា​កាន់​តែ​ឡើង​ខ្លះ​ទៅ​វិញ ព្រោះ​​តាម​ការ​ឲ្យ​ដឹង​ពី អ្នក​ស្រី សោម រចនា មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​អ្នក​ដឹកនាំ​រឿង​ ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម  ជា​ច្រើន​បាន​ទាក់​ទង​ថត ប៉ុន្តែ ​​អ្នក​ស្រី​មិន​ទាន់​ទទួល ព្រោះ​បច្ចុប្បន្ន​​​ អូនម៉ី កំពុង​តែ​ជាប់​កុងត្រា​ថត រឿង​រហូត​ដល់​ទៅ ៥ រឿង​ ក្នុង​​​ដៃ​​ឯណោះ ក្នុង​នោះ​ មាន រឿង ខ្មោច​ទឹក មរណៈ​បេះដូង វិថី​នារី និង រឿង ២ ទៀត ​ដែលអ្នក​ស្រីមិន​ចាំ​ឈ្មោះ។

ម្ដាយ​អូនម៉ី​បញ្ជាក់​​​ជា​ថ្មី​ថា កូន​អ្នក​ស្រី​សិច​ស៊ី និងចង់​ល្បី​ដូច​តារា​រៀម​ច្បង​ក៏​ពិត​មែន ប៉ុន្តែ​រឿង​ដោះដូរ​​ខ្លួន​ប្រាណដើម្បី​អ្វី​មួយ គឺ​មិន​អាច​ទៅ​រួច​​ឡើយ ព្រោះ​ក្រុម​គ្រួសារ​អ្នក​ស្រី​មាន​ពូជអំបូរ​ត្រឹមត្រូវ​ខ្លាំង​ណាស់ មិន​ធ្វើ​រឿង​ថោកទាបនោះ​ឡើយ៕

 

អានអត្ថបទ៖ អូនម៉ី៖ ខ្ញុំ​ធំ​ល្មម​អាច​បញ្ចេញ​​ភាព​សិច​ស៊ី​ខ្លះ​បាន​ហើយ

អានអត្ថបទ៖ ដឹង​ច្បាស់…ប៊ុត សីហា ជាប់​ជយ​លាភី The Voice Cambodia ចុះ​ដឹង​គេ​ច្រៀង​បទ​អី​ខ្លះ​ទេ?

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី