អូនម៉ី៖ ខ្ញុំ​ធំ​ល្មម​អាច​បញ្ចេញ​​ភាព​សិច​ស៊ី​ខ្លះ​បាន​ហើយ

  • 2015-01-22 12:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កាល​ពី​មុន​នៅ​តូច​ម៉ាក់​ហាម​ឃាត់ តែ​​​​ឥឡូវហ្នឹង​ខ្ញុំ​ធំ​ហើយ ខ្ញុំ​ចង់​បញ្ចេញ​ខ្លះ ព្រោះ​ភាព​សិច​ស៊ី​នេះ​ជា ចំណូល​ចិត្ត​របស់​ខ្ញុំ​តាំង​ពី​តូច"។ នេះ​ជា​ការ​លើ​ឡើងរបស់​ កញ្ញា អៀ ម៉េងលិ ហៅ​ អូនម៉ី តារា​សិច​ស៊ី​ថ្មី នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ កាល​ពី​ម្សិលមិញ។

 

http://youtu.be/XacmNuZP_O8

 

អូនម៉ី ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​​ចោមរោម​ជជីក​សួរ​ជា​ខ្លាំង ក្រោយ​ពី​ឃើញ​តារា​ស្រី​វ័យ ១៧ ឆ្នាំ​​ម្នាក់​នេះ​ ស្លៀក​ពាក់​សិច​ស៊ី។ អូនមី ប្រាប់​​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា នាង​បាន​ចូល​សិល្បៈ​ជាង​ ១ ឆ្នាំ​ មក​ហើយ ដែល​មក​ទល់​បច្ចុប្បន្ន​ ធ្លាប់​បាន​ថត​រឿង​ចំនួន​ ៤ រឿង​  ក្នុង​នោះ​មាន រឿង មរតក​បេះដូង, ឱ​អូន​សំឡាញ់, វិថី​នារី និង រឿង ខ្មោច​ទឹក ដែល​កំពុង​ដំណើរ​ការ​ថត​។

 

តារា​ស្រី​រូប​នេះ​ បញ្ជាក់​ប្រាប់​ថា ដោយសារតែ​​នៅ​ក្មេង និង ចង់​ប្រលូក​សិល្បៈ ទោះបី​ជា​បច្ចុប្បន្ន​នេះ​មាន​បុរស​ជា​ច្រើន ព្យាយាម​ទាក់ទង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ នាង​មិន​ទាន់​ឆ្លើយ​អូខេ​នៅ​ឡើយ​ទេ។

 

ជា​មួយ​នឹង​សម្រស់​ដើម​ទ្រូង​យ៉ាង​ទ្រលុកទ្រលន់​នេះ អូនម៉ី ​ប្រាប់​ថា អ្វី​ៗ​គ្រប់​យ៉ាង​នៅ​លើ​ដង​ខ្លួន​របស់​នាង​នៅ​ធម្មជាតិ​ទាំង​អស់ មិន​មាន​ការ​កែ​កុន​កន្លែង​ណា​​មួយ​នៅ​ឡើយ។ ប្រសិន​បើ​មាន​​អ្នក​ដឹកនាំ​សិល្បៈ ឬ ម្ចាស់​ផលិតកម្ម​ណា ចង់​បាន​​នាង​​ទៅ​ថត​ជា​តារា​សិច​ស៊ី អូនម៉ី ប្រាប់​ថា ស្វាគមន៍​ជានិច្ច ព្រោះ​បច្ចុប្បន្ន​នាង​កំពុងតែ ចង់​មាន​មុខ​ខ្លាំង​លើ​វិថី​សិល្បៈ៕

 

 

 

សូមចុចអាន៖ អ្នក​សិល្បៈ​ផ្ញើ​សារ រំលែក​ទុក្ខ​​មរណភាព​កូន​ប្រុស​​អធិរាជ​សំឡេង​ មាស ស៊ីន ស៊ីសាមុត

សូមចុចអាន៖ ផលិតកម្ម​ បុប្ផា ថត​ MV ជាង ៨០ បទ​ ត្រៀម​លក់​រដូវ​ចូល​ឆ្នាំ

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី