Lee Minho បដិសេធ​​ចូល​សម្ដែង​រឿង​ថ្មីជាមួយ Brad Pitt និង Fan Bingbing

  • 2015-02-04 18:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ អ្នក​តំណាង​ផលិតកម្ម​របស់​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Lee Min Ho បាន​បញ្ជាក់​ថា​តារា​រូប​នេះ នឹង​មិន​សម្ដែង​ភាពយន្ត "Raid” ដែល​​មាន​វត្តមាន​របស់​តារា​សម្ដែង​អាមេរិក Brad Pitt និង​តារា​សម្ដែង​ចិន Fan Bingbing ឡើយ។

 

 

​ប្រភព​ព័ត៌មាន​ចិន​មួយ​បាន​បង្ហាញ​ថា ខ្សែ​ភាពយន្ត "Raid” នឹង​ត្រូវ​ផលិត​ឡើង​ដើម្បី​រំឭក​ខួប​លើក​ទី​៧០​នៃ​សង្គ្រាម​លោក​លើក​ទី​២ ដោយ​ភាពយន្ត​នេះ​រៀបរាប់​ពី​​កងទ័ព​ចិន និង​​ទ័ព​​អាកាស​អាមេរិក អំឡុង​ពេល​សង្គ្រាម​នោះ។ ក្រុម​ផលិតករ​ផលិត​ភាពយន្ត​នេះ​បាន​បញ្ជាក់​ថា ផលិតកម្ម​ត្រៀម​ចំណាយ​ដើម​ទុន​ចំនួន ១០០លាន​ដុល្លារ សម្រាប់​ភាពយន្ត​មួយ​នេះ ហើយ​តារា​សម្ដែង​ដែល​អាច​នឹង​មាន​វត្តមាន​ក្នុង​ភាពយន្ត​នេះ​មាន​ដូច​ជា តារា​សម្ដែង​អាមេរិក Brad Pitt តារា​សម្ដែង​កូរ៉េ Lee Min Ho និង​តារា​សម្ដែង​ចិន Fan Bingbing និង Zhang Hanwei។

 

ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​មួយ​នេះ ផលិតកម្ម​របស់​ Lee Min Ho បាន​បដិសេធ ដោយ​និយាយ​ថា "ពួក​យើង​ពិត​ជា​ទទួល​បាន​​សំណើ ឲ្យ​ Lee Min Ho ចូល​សម្ដែង​ខ្សែ​ភាពយន្ត​នេះ​ពិត​មែន ហើយ​ក៏​បាន​ពិនិត្យ​មើល​សាច់​រឿង​ហើយ​ដែរ ប៉ុន្តែ​ពួក​យើង​​បដិសេធ។ ពួក​យើង​​ទទួល​បាន​សំណើ​ជា​ច្រើន​ទៀត​ដែរ​ពី​ប្រទេស​ចិន ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ ដោយ​បច្ចុប្បន្ន Lee Min Ho ចង់​ចូល​សម្ដែង​រឿង​ភាគ និង​ភាពយន្ត​តាម​ទូរទស្សន៍​ច្រើន​ជាង"។

 

ថ្មី​ៗ​នេះ​ដែរ ភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់​តារា​វ័យ ២៧ឆ្នាំ Lee Min Ho បាន​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា និង​បាន​ក្លាយ​ជា​ភាពយន្ត​លេខ​មួយ​នៅ​កូរ៉េ ដោយ​អាច​រក​ចំណូល​បាន ៧,៥៧លាន​ដុល្លារ ក្នុង​រយៈ​ពេល ៥​ថ្ងៃ​ដំបូង ៕

 

ចុច​អាន៖ចង់​មើល​មុខ Lee Min Ho មិន​ទាន់​កែ​អត់?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi

អត្ថបទថ្មី