៩ឆ្នាំស្អាតខ្លាំង ក្លាយជាម៉ូដែលវ័យក្មេងដំបូងតំណាងប្រទេសចិននៅប៉ារីស
- 2015-02-06 17:30:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ឆ្នាំស្អាតខ្លាំង ក្លាយជាម៉ូដែលវ័យក្មេងដំបូងតំណាងប្រទេសចិននៅប៉ារីស
ចន្លោះមិនឃើញ
តារាម៉ូដែលចិនអាយុ ៩ឆ្នាំម្នាក់ឈ្មោះ Xiu Qiu បានបង្ហាញខ្លួនលើឆាកអន្តរជាតិ ក្នុងកម្មវិធី Paris Fashion Week នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយសមត្ថភាពបង្ហាញម៉ូដរបស់នាងគឺមិនចាញ់មនុស្សពេញវ័យឡើយ។
សារព័ត៌មានចិន Net Ease បានឲ្យដឹងថា កុមារីរូបនេះ គឺជាតារាម៉ូដែលវ័យក្មេងទីមួយដែលបានបង្ហាញខ្លួនក្នុងកម្មវិធី Paris Fashion Week ហើយនេះជាលើកទីពីរហើយដែលនាងបានចូលរួមកម្មវិធីនេះ។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង និងការធ្វើទឹកមុខរបស់នាង បានធ្វើឲ្យទស្សនិកជនទាំងនៅប្រទេសចិន និងនៅជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។
កម្មវិធី Paris Fashion Week គឺជាកម្មវិធីបង្ហាញម៉ូដខ្នាតធំដែលប្រារព្ធឡើងពាក់កណ្ដាលឆ្នាំម្ដង ដោយបង្ហាញម៉ូដសំលៀកបំពាក់តាមរដូវ ដូចជា រដូវផ្ការីក/រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះ/រដូវរងា ៕
ចុចអាន៖លោកគ្រូនាំសិស្សទាំងសាលារាំបទ “Uptown Funk” ឲ្យ Bruno Mars មើលហើយស្រក់ទឹកភ្នែក
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ shanghaiist