Jay Chou នឹង​រៀបការ​ម្ដង​ទៀត ដោយ​មិន​ទទួល​ចំណង​ដៃ

  • 2015-02-06 18:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រៀប​ចំ​មង្គលការ​ធំដុំ​នៅ​ប្រទេស​អង់គ្លេស​កាល​ពី​ខែ​មុន តារា​ចម្រៀង​តៃវ៉ាន់ Jay Chou និង​ភរិយា Hannah Quinlivan នឹង​រៀបចំ​ពិធី​មង្គលការ​ម្ដង​ទៀត​នៅ​តៃវ៉ាន់​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គេ។ សម្រាប់​មង្គលការ​លើក​ទី​ពីរ​ដែល​នឹង​រៀប​ចំ​នៅ​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ Jay នឹង​មិន​ទទួល​ចំណង​ដៃ​ឡើយ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ញាតិ​មិត្ត​គេ​ទាំង​អស់​បាន​រីករាយ​ជុំ​គ្នា​ប៉ុណ្ណោះ។

 

 

សារព័ត៌មាន Jaynestars បាន​ឲ្យ​ដឹង​ថា​ តារា​ចម្រៀង​វ័យ ៣៦ឆ្នាំ Jay Chou សម្រេច​ចិត្ត​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​ម្ដង​ទៀត គឺ​ក្នុង​គោល​បំណង​ឲ្យ​ក្រុម​គ្រួសារ​របស់​គេ​បាន​ចូលរួម​ទាំង​អស់​គ្នា។ កាល​ពី​​លើក​មុន គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ពួក​គេ​រៀបការ​នៅ​ព្រះវិហារ Selby Abbey ដោយ​មាន​ក្រុម​គ្រួសារ​នឹង​មិត្តភ័ក្ដិ​របស់​គេ​ជា​ច្រើន​បាន​ចូលរួម ប៉ុន្តែ​លោក​យាយ​អាយុ ៨០ឆ្នាំ​របស់ Jay Chou មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បាន ទើប​តារា​ចម្រៀង​រូប​នេះ​រៀបចំ​​ពិធី​ម្ដង​ទៀត​ដើម្បី​ឲ្យ​លោក​យាយ​របស់​គេ​បាន​ចូលរួម។

 

ភ្ញៀវ​កិត្តិយស​ចំនួន ២០០នាក់​រួម​មាន​សាច់​ញាតិ​ និង​មិត្តភ័ក្ដិ​របស់​ Jay Chou និង Hannah រួម​ទាំង​មិត្ត​សិល្បករ​ចាស់​ៗ និង​អ្នក​សារព័ត៌មាន​ពិសេស​មួយ​ចំនួន នឹង​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​មង្គលការ​លើក​ទី​ពីរ​នេះ។ ដោយ​ឥលូវ​នេះ Jay កំពុង​ជាប់​រវល់​​ការងារ​ថត​នៅ​ប្រទេស​អង់គ្លេស ដូច្នេះ​ម្ដាយ​របស់​គេ​​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ ៕​

 

 ចុច​អាន៖៥​យ៉ាង​ ​អ្នក​គាំទ្រ​​គួរ​ដឹង​ពី​ភរិយា​​​ស្រស់​ស្អាត​របស់ Jay Chou

ចុច​អាន៖វីដេអូ​ដ៏​ផ្អែមល្ហែម​ក្នុង​ថ្ងៃ​រៀបការ​របស់ Jay Chou

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars
អត្ថបទថ្មី