ងាយៗ​ទទួល​បាន​សម្ភារៈ​ប្រើប្រាស់​ល្អៗ​ពី Intimate Rate

  • 2015-02-06 21:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់ ការ​ទទួល​បាន​សព្វាវុធ​មួយ​មក​ប្រើប្រាស់ ​វា​មិន​ងាយ​ជា​រឿង​ងាយស្រួល​ទេ។ ជាក់ស្ដែង ការ​ផលិត​អាវុធ​មួយ​ដើម ប្រិយមិត្ត​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ក្នុង​វគ្គ G-Mission ជា​ច្រើន ក៏​ដូចជា​វគ្គ Rare Earth ដើម្បី​កម្ចាត់​បិសាច​កំណាច រួច​ទទួល​បាន​គ្រឿងផ្សំ និង​ម៉ាស៊ីន​ផលិត ទើប​អាច​ផលិត​បាន។

 

ទំព័រ​នេះ​សេវា​កម្សាន្ត AK Online សូម​រំលឹក និង​បង្ហាញ​ណែនាំ​ពី​វិធី​ដែល​អាច​ទទួល​បាន​សព្វាវុធ​ដោយ​ងាយ​ជាមួយ​នឹង​ការ​បង្កើន​​ភាព​ស្និទ្ធស្នាល​រវាង​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​កម្សាន្ត។ ខ្មាន់​កាំភ្លើង​ដែល​បាន​រក​ឃើញ​ដៃគូ ឬ​មិត្ត ១០០ ឆ្នាំ​របស់​ខ្លួន និង​ឈាន​ដល់​ដំណាក់​កាល​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្នុង​សេវា​កម្សាន្ត AK Online នឹង​ចាប់ផ្ដើម​មាន Intimate Rate។

 

អាន៖ Mummy សេរ៊ី​ថ្មី​ពេល​សល់ ១​ស្មើ ខ្មាន់​កាំភ្លើង​នឹង​ក្លាយ​ជា HERO

 

ចំពោះ Intimate Rate នេះ គឺ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​របស់​គូ​អាពាហ៍ពិពាហ៍​ទាំង២។ បើសិន ប្រិយមិត្ត​មាន Intimate Rate ត្រឹម​តែ Level ២ ឬ Level ៣ នេះ​បាន​ន័យ​ថា ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​មិន​សូវ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ទេ ដូច្នេះ​អ្នក​ទាំង២ គួរ​​ព្យាយាម​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​ភាគី​ម្ខាង​ណា​អស់ចិត្ត​ស្រលាញ់​អ្នក។

 

ស្នេហា​ដែល​មាន​តែ​ឈ្មោះ មិន​មាន​ភាព​ស្និទ្ធស្នាល

 

​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​គូ​ស្នេហ៍​អាពាហ៍ពិពាហ៍ ប្រិយមិត្ត​អាច​ធ្វើ​បាន​ទាំង​ពេល Online និង​ពេល Offline។ នៅ​ពេល Online អ្នក​ទាំង២ អាច​ទទួល​បាន Loving Value តាម​រយៈ​ចូល​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា ក៏​ដូចជា​ការ​ផ្ញើ​កាដូ​ជា​សព្វាវុធ​ប្រយុទ្ធ​ជូន​គ្នា។ ចំណែក​ពេល Offline វិញ អ្នក​ទាំង២ នៅតែ​អាច​បង្កើន Intimate Rate ដោយ​គ្រាន់​តែ​កាន់​ដៃ​គ្នា​ចូល​ក្នុង Cathedral ឬ Backyard ជា​ការ​ស្រេច។

 

ចំនួន Loving Value ដែល​អាច​ប្ដូរ​យក​សព្វាវុធ​ប្រយុទ្ធ

 

នៅ​ពេល Intimate Rate របស់​គូ​ស្នេហ៍​ទាំង ២ បាន​កើន​ឡើង​ដល់​កម្រិត Level 10 ហើយ ប្រិយមិត្ត​អាច​យក Loving Value ដែល​ជា Value ធ្វើ​ឲ្យ intimate rate របស់​អ្នក​ទាំង២ ឡើង Level ទៅ​ប្ដូរ​យក​សព្វាវុធ​ដែល​មាន​កម្លាំង និង​អនុភាព​ខ្លាំងៗ​ជាច្រើន ដែល​មាន​ផ្កាយ​រហូត​ដល់​ទៅ ៧​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង Item Mall ផង​ដែរ។

 

បើ​ចឹង​មែន​នោះ ចាំ​អង្កាល់​បាន​ស្វែងរក​មិត្ត ១០០ ឆ្នាំ​ហើយ​រៀបការ​ដូច​គេ​ដែរ?

 

អត្ថបទ៖ ភី​ឆាយ

អត្ថបទថ្មី