Mummy សេរ៊ី​ថ្មី​ពេល​សល់ ១​ស្មើ ខ្មាន់​កាំភ្លើង​នឹង​ក្លាយ​ជា HERO

  • 2015-01-10 19:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែ​ប្លែក កាន់​តែ​ជក់ចិត្ត​ជាថ្មី​ម្ដង​ទៀត​ជាមួយ​វគ្គ​ប្រយុទ្ធ Mummy! ប្លែក​ពី​វគ្គ​ប្រយុទ្ធ Mummy មុនៗ ដែល​ខ្មាន់​កាំភ្លើង​ប្រយុទ្ធ​គ្រប់រូប​តែងតែ​ប្រើ​កាំភ្លើង​ដើម្បី​បាញ់​សម្លាប់​កម្ទេច Mummy និង​ទទួល​នូវ​ជ័យជម្នះ សម្រាប់ Mummy សេរ៊ី​ថ្មី​នេះ​វិញ ខ្មាន់កាំភ្លើង​ដែល​មាន​ជីវិត​រស់​នៅ​ក្រោយ​គេ​បំផុត​នឹង​ប្រែរូប​ទៅ​ជា Human Hero ប្រយុទ្ធ​មួយ​អង្គ​ ដែល​មាន​កម្លាំង​អនុភាព​ខ្លាំង​ក្លា អាច​សម្លាប់​បិសាច Mummy តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។

 

 

 

 

នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​បាន​ក្លាយ​ជា Human HERO ប្រិយមិត្ត​មិន​អាច​ប្រើ​កាំភ្លើង​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ Human HERO នឹង​ប្រើ​ដាវ​ទិព្វ​ដែល​មាន​កម្លាំង​អនុភាព​ខ្លាំង​គ្មាន​គូ​ប្រៀប​ជំនួស ដែល​អាច​សម្លាប់​បិសាច Mummy តូចៗ​ត្រឹម​តែ​មួយ​ដាវ​ប៉ុណ្ណោះ ខណៈ​បិសាច Mummy Hero អាច​នឹង​ត្រូវ ២ ទៅ ៣ ដាវ​ទើប​បាត់បង់​ជីវិត។

 

 

អាន៖ អគារ ១០១ ជាន់​​នៅ​​តៃប៉ិ​កំពុង​ជួប​វិបត្តិ​ត្រូវ​ចោរ​សម្រុក​បង្កប់​គ្រាប់បែក

 

 

ការ​ប្រយុទ្ធ​គ្នា​រវាង​បិសាច Mummy Hero និង Human Hero នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិគ្រឹះ​បុរាណ​មួយ​ខ្នង Saint Sophia ដែល​មាន​ទីធ្លា​ទូលាយ មាន​ទាំង​សួនច្បារ ប៉ុន្តែ​មាន​របង​ក្រាស់ៗ​បាំង​ជាច្រើន ដែល​អាច​ធ្វើ​ឲ្យ​ខ្មាន់​កាំភ្លើង​ស្រួល​លាក់​ខ្លួន​ពី​បិសាច Mummy ក៏​ដូចជា​ពួន​ដើម្បី​សម្លាប់​បិសាច Mummy ផង​ដែរ។

 

 

 

 

មិន​ខុស​ពី​វគ្គ Mummy មុនៗ ក្នុង​ការ​ចូល​កម្សាន្ត​នៅ​ក្នុង​វគ្គ Mummy ថ្មី​នេះ ប្រិយមិត្ត​មិន​អាច​កំណត់​ជ្រើស​យក​ខាង​ខ្មាន់​កាំភ្លើង ឬ​ខាង​បិសាច Mummy បាន​ឡើយ ដោយ​ត្រូវ​ចាំ System ជា​អ្នក​កំណត់​ឲ្យ​នៅ​ពេល​ដែល​វគ្គ​ប្រយុទ្ធ​ថ្មី​នីមួយៗ​ចាប់ផ្ដើម។

 

 

អាន៖ ទិដ្ឋភាព​បើកឡាន​ដេញ​បាញ់​គ្នា​ដ៏​គួរ​ឲ្យ​រន្ធត់​ជក់ចិត្ត​លើ​សមរភូមិ Death Race

 

 

តើ​ប្រិយមិត្ត​គិត​ថា​បិសាច Mummy Hero និង Human Hero មួយ​ណា​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្លាំង​ជាង? ចង់​ដឹង​ច្បាស់ កុំ​ភ្លេច​ចូល​សាកល្បង​ទាំង​អស់​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ណា៎!

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី