ឆៃយ៉​ក្ដាម​ អាហារ​ឆ្ងាញ់​ជាប់​មាត់!

  • 2014-10-04 18:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆៃយ៉​សាច់​ក្ដាម​បំពង​ ភាគច្រើន​ត្រូវ​បាន​បម្រើ​នៅ​តាម​ម្ហូប​តុ​ការ​ ជា​អាហារ​ ពិសេស​ម្យ៉ាង​ក្នុង​ចំណោម​គ្រឿង​ក្លែម​ កំដរ​មាត់​៨​មុខ ប៉ុន្តែ​ពេល​នេះ​ឆៃយ៉​សាច់​ក្ដាម​ ក្លាយ​ជា​អាហារ​ពេញ​និយម​សម្រាប់​យុវវ័យ​ដោយសារ​រសជាតិ​ ​ជូរអែម​ឆ្ងាញ់​ញ៉ាំ​មិន​ទ្រលាន់​។

 

រសជាតិ ​ឆៃយ៉​សាច់​ក្ដាម​បំពង​ពិត​ជា​មិន​ឲ្យ​មិត្ត​យុវវ័យ​ខក​បំណង​ឡើយ គឺ​ឆ្ងាញ់​ជាប់​មាត់​តែ​ម្ដង ដោយ​សារ​ សំបក​ឆៃយ៉​ទន់​ល្មើយ​ ពិសេស​ពេល​ទំពា​ភ្លាម​ ទឹក​ម៉ាញ៉ាណេ​​ពណ៌ស ​មាន​រសជាតិ​ជូរអែម​ ច្រាល​ចេញ​មក​ក្រៅ​ ប៉ះ​ជាមួយ​អណ្ដាត​របស់​អ្នក និង​សាច់​ក្ដាម​ លាយ​ជាមួយ​សរសៃ​ការ៉ុត​ធ្វើ​ឲ្យ ធ្មេញ​របស់​អ្នក​ទំពា​យក​រសជាតិ​មិន​ចេះ​ជិនណាយ​ឡើយ។

 

ក្នុង​ឆៃយ៉​ក្ដាម​មួយ​ដើម មាន​បង្កប់​ ដំឡូងបារាំង ការ៉ុត សាច់​ក្ដាម ទឹក​ម៉ាញ៉ាណេ ខ្ចប់​ដោយ​សំបក​ឆៃយ៉ បន្ថែម​សោភ័ណភាព​រោយ​ពី​លើ​ដោយ​កម្ទេច​នំប៉័ង​ល្អិត​ៗ ហើយ​ទើប​យក​ទៅ​បំពង​រហូត​ដល់​ឡើង​ក្រហម​ហើយ​ស្រួយ​សំបក​ខាង​ក្រៅ ដើម្បី​ឲ្យ​ទឹក​ម៉ាញ៉ាណេ​ ជ្រាប​សព្វ​ឆៃយ៉ ។

 

ម្ចាស់​តូប​០០៩ ដែល​មាន​លក់​ឆៃយ៉​សាច់​ក្ដាម​បំពង បាន​ឲ្យ​ដឹង​ថា តូប​របស់​គាត់​អាច​លក់​ឆៃយ៉ នេះ​ បាន​រហូត​ដល់​៣០០​ដើម​ក្នុង​មួយ​ថ្ងៃ​ ជាង​៣​ឆ្នាំ​កន្លង​មក​នេះ ព្រោះ​ឆៃយ៉​សាច់​ក្ដាម​បំពង គឺ​​ជា​ផលិតផល​ច្នៃប្រឌិត​ឡើង ​ដោយ​គ្រួសារ​​របស់​បងស្រី​ផ្ទាល ដូច្នេះ​ក្រៅ​ពី​តូប​ របស់​បងស្រី គឺ​ មិន​អាច​រក​ញ៉ាំ​បាន​ឡើយ​។

 

ឆៃយ៉​ក្ដាម​ មាន​លក់​នៅ​ តូប​០០៩ ក្រោយ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ផ្លូវ​ប៉ាស្ទ័រ​ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ទូរសព្ទ​លេខ​ ០១៧​ ២១១​ ៩៧៩។

 

-មើល​អាហារ​ប្លែក​ៗ​ ឆ្ងាញ់​ៗ​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់

 

អត្ថបទ៖ ​កង ចាន់​បញ្ញា