ស្នេហា​ខុស​វ័យ​ស្ទើរ​ដូច​ឪពុក​កូន​ព្រោះ​ប្រាក់ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ

  • 2015-02-07 16:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​ពិត​មិន​ប្រកាន់​វ័យ និង​មិន​ប្រកាន់​វណ្ណៈ​ទ្រព្យ​ធន​យសស័ក្ដិ​អ្វី​ឡើយ សំខាន់​គឺ​ចិត្ត​អាច​ទទួល​យក​ក្ដី​ស្រលាញ់​ស្មោះ​ពី​គ្នា​ទៅវិញ​ទៅ​មក។ យ៉ាង​ណា​ក្ដី ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ គូ​ស្នេហ៍​ដ៏​ស្អិត​ល្មួត​មួយ​គូ បែរ​ក្លាយ​ជា​ប្រធាន​ក្ដៅ​លើ​បណ្ដាញ​សង្គម​នានា ​ព្រោះ​អ្នក​ទាំង​ពីរ​ហាក់​មាន​វ័យ​ខុស​គ្នា​ច្រើន​ពេក រហូត​ស្មើ​នឹង​ឪពុក​កូន។

 

 

 

បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ចិន Viralcham បាន​បញ្ជាក់​ថា នារី​វ័យ​ក្មេង​រូប​ស្រស់ រៀបការ​ជាមួយ​បុរស​វ័យ​ចំណាស់ ក៏​ព្រោះ​ប្រាក់​តែ​ប៉ុណ្ណោះ មិន​មែន​មក​ពី​ក្ដី​ស្នេហ៍​ពិត​នោះ​ទេ។ នាង​តែង​បង្ហោះ​ម៉ាក​ផលិត​ផល​ល្បី​ៗ និង​សម្ភារៈ​ប្រើប្រាស់​ថ្លៃ​ៗ ដែល​ទទួល​បាន​មក​ពី​ស្វាមី​ខុស​វ័យ​របស់​ខ្លួន។

 

យ៉ាង​ណា​ក៏​ដោយ ប្រភព​ខាង​លើ មិន​បាន​លាត​ត្រដាង​ថា ប្ដី​ប្រពន្ធ​នេះ​មាន​អាយុ​ប៉ុន្មាន និង​ខុស​គ្នា​ប៉ុនណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​រូបភាព​អាច​បង្ហាញ​ថា បុរស​ចំណាស់​មាន​អាយុ​មិន​តិច​ជាង ៤០​ឆ្នាំ​ឡើយ ចំណែក​ឯ​ខាង​ស្រី​វិញ​មាន​វ័យ​ប្រហែល​ត្រឹម ២០​ឆ្នាំ​ប៉ុណ្ណោះ៕

 

 

ចុចអាន៖ និស្សិត​​​ចិន​ម្នាក់​បង្ហោះតែ​រូប​ប៉ុន្មាន​សន្លឹក ​ផ្អើល​អស់​ប្រុសៗ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ lollipop