ច្បាស់​ការ​មែនទែន​ហើយ! បក្ស​ថ្មី​នោះ​គឺ​ជា​បក្ស​ម៉ីង

  • 2015-02-07 18:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្វី​ដែល​ប្រិយមិត្ត​អ្នក​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JX បាន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ទីបំផុត​បាន​លេច​ដំណឹង​ជា​ផ្លូវការ​ហើយ​ថា បក្ស​ថ្មី​ដែល​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JXII ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​គឺ​ជា​បក្ស​ម៉ីង។

 

 

 

 

ដោយ​ឃើញ​ថា អ្នក​កម្សាន្ត​គ្រប់​រូប​បាន​ស្គាល់ និង​រៀន​ក្បាច់​គុណ​ពី​បក្ស​ទាំង ៨ ដែល​មាន​វត្តមាន​ក្នុង Version បច្ចុប្បន្ន​ចេះ​អស់​ហើយ ដូច្នេះ​សេវា​កម្សាន្ត JXII បាន​សម្រេច​ចិត្ត​បន្ថែម​នូវ​បក្ស​ថ្មី​ដែល​មាន​ក្បាច់​គុន​ប្លែក​ពី​បក្ស​ទាំង ៨ គឺ​ប្រើ​ឋាមពល​អគ្គី​មក​កម្ចាត់​សត្រូវ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

 

 

អាន៖ ក្រុម​ការងារ JXII បញ្ជាក់​ការពិត​ពី​ព័ត៌មាន​ថា​មាន​បក្ស​ថ្មី

 

 

បក្ស​ម៉ីង គឺ​បង្កើត​ឡើង​ដោយ​សាសនិក Persian មួយ​ក្រុម​ក្នុង​រជ្ជកាល​សុង។ ដោយ​ធ្លាប់​ត្រូវ​គេ​បោះបង់ និង​ឆ្លង​កាត់​សង្គ្រាម​លំបាក​ជាច្រើន​ហូរហែ បក្ស​ម៉ីង​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​យ៉ាង​មោះមុត​ក្នុង​ការពារ​សន្តិភាព​ពិភពលោក ដោយ​តែងតែ​បង្ហាញ​ខ្លួន​នៅ​កន្លែង​ដែល​មាន​ទុក្ខ​លំបាក​ជានិច្ច។ បក្ស​ម៉ីង​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ពន្លឺ ព្រោះ​ពួកគេ​ជឿ​ថា​ពន្លឺ​ប្រាកដ​ជា​អាច​យក​ឈ្នះ​ភាព​ងងឹត​បាន ដូច្នេះ​ហើយ​ទើប​បក្ស​ម៉ីង​ស្លៀកពាក់​ស ញ៉ាំ​អាហារ​បួស និង​មាន​ចិត្ត​បរិសុទ្ធ​ជ្រះថ្លា​ជាង​បក្ស​ណាៗ​ទាំងអស់។

 

 

 

 

នេះ​គឺ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​កម្សាន្ត​គ្រប់​រូប​ទាំង​ជើងចាស់ និង​អ្នក​កម្សាន្ត​ថ្មី ក្នុង​ការ​ហ្វឹកហាត់​រៀន​យុទ្ធ​សិល្ប​អគ្គី​របស់​បក្ស​ម៉ីង​ដំបូង​គេ រួច​បង្ហាញ​យុទ្ធ​សិល្ប​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ទាំងនោះ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ផ្សេងៗ ដើម្បី​ទទួល​បាន​ភាព​ល្បីល្បាញ រហូត​អាច​ក្លាយ​ជា​មេ​បក្ស​ម៉ីង​ក៏​ថា​បាន​ដែរ។

 

 

អាន៖ បែក​ធ្លាយ JX ជិត​ចេញ​បក្ស​ថ្មី​មួយ​ទៀត​ហើយ

 

 

សេវា​កម្សាន្ត JX II គឺជា​សេវា​កម្សាន្ត​បែប MMORPG (Massive Multiplayers Online Role Playing Game) ដែល​តម្រូវ​ឲ្យ​តួអង្គ​ប្រយុទ្ធ​ធ្វើ​ដំណើរ​ត្រាច់ចរ​ផ្សងព្រេង​អនឡាញ​តាម​បែប​បុរាណ​ចិន ដែល​ប្រជុំ​ទៅ​ដោយ​បក្ស​ល្បីៗ​រួមមាន​បក្ស​អ៊ូតាំង បក្ស​សៅលីង និង​បក្ស​អឺម៉ី​ជាដើម ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ដែល​និយម​តាមដាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​បុរាណ​ចិន ជាពិសេស​គឺ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផ្ទាល់​តែ​ម្ដង។

 

 

កុំ​ភ្លេច​ណា៎! ហាត់​រៀន​វិជ្ជា​គុន​អគ្គី​បក្ស​ម៉ីង​ទាំង​អស់​គ្នា​នៅ Version ក្រោយ​នេះ។ ចាំ​មើល​ថា​តើ​បក្ស​ម៉ីង​មាន​យុទ្ធ​សិល្ប​ខ្លាំង​អស្ចារ្យ​ប៉ុណ្ណា​ដែរ?

 

 

អត្ថបទ៖ ភីឆាយ